អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Abdul-Latif Kanowa អ្នកនាំពាក្យចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៤ ខែកុម្ភៈ ថា ដំណាក់កាលទីពីរនៃ ការទាក់ទង និង ការចរចាស្តីពី កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សាបានចាប់ផ្តើមហើយ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងសេចក្តីថ្លែងការណ៍ លោក Kanowa បានលើកឡើងថា បច្ចុប្បន្ន ក្រុម ហាម៉ាសបាននិងកំពុងយកចិត្តទុកដាក់លើការងារ ជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីន និងការកសាង ឡើងវិញ របស់តំបន់ហ្កាហ្សា។ ព្រមពេលជាមួយគ្នានេះ លោក Kanowa ក៏ បាន ថ្កោលទោសចំពោះ អ៊ីស្រាអែលដែល បាន រារាំង ការ អនុវត្ត កាត្វកិច្ច មនុស្សធម៌ ក្នុង កិច្ច ព្រមព្រៀង ឈប់ បាញ់ នៅតំបន់ហ្កាហ្សា។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ មាន ដំណឹងផ្សេងទៀត ឱ្យ ដឹងថា ការទាក់ទងនិងការចរចាដែល ចាប់ផ្តើម អនុវត្ត ដោយក្រុមហាម៉ាសគឺ “ដោយប្រយោល”៕
ដោយ ៖ សិលា