រថយន្តណាវ៉ារ៉ា បុកម៉ូតូសណ្តោងរ៉ឺម៉កបត់ឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តនីសសាន់ ណាវ៉ារ៉ា មួយគ្រឿងបើកលឿនជ្រុលបុក ម៉ូតូសណ្តោងរ៉ឺម៉កកំពុងឆ្លងផ្លូវពេញទំហឹង ដាច់កង់ម៉ូតូចេញពីគ្នាបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣៥ នាទី​រសៀលថ្ងៃទី ០៥ ខែកុម្ភៈ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៥ មុខសាលាបឋមសិក្សាចំរើនភាព ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុរថយន្តបង្កម៉ាក នីសសាន់ ណាវ៉ារ៉ា ពណ៍សបើកបរដោយបុរសម្នាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5552 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលដែលដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ខៀវជិះដោយបុរស២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជើង បានបត់ឆ្លងផ្លូវបានពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្ដបង្កខាងលើបុកពេញទំហឹងចំពីមុខម៉ូតូមកដាច់កង់មុខម៉ូតូចេញពីគ្នា បណ្ដាលឱ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យផងដែរ។ ភ្លាមៗនោះអ្នកបើកបរត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ ឱ្យសមត្ថកិច្ចប៉ុស្តិ៍ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូសណ្ដោងរុឺមក យកទៅរក្សានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print