កំពង់ឆ្នាំង ៖ ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជិត២លាននាក់ បានមកទស្សនា ដើរលេងកំសាន្ត នៅតាមរមនីយដ្ឋាននានា ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដែលចំនួនដ៍ច្រើនសន្ធឹកសន្ធាប់ របស់ភ្ញៀវទេសចរ នេះ ចាត់ទុកជាកណត់ត្រាមួយដ៍ច្រើនសម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងវិស័យទេចរណ៍ ។ នេះបើយោតាមរបាយការណ៍ផ្លូវាការ របស់មន្ទីរទេចរណ៍ ដែលបានបញ្ជាក់ដោយលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
លោកសេង សាលី បានបញ្ជាក់ទៀតថា អត្រាកំណើនៃភ្ញៀវទេសចរណ៍នៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង មិនមែនជារឿងចៃដន្យនោះទេ កត្តាដែលរុញកំណើនភ្ញៀវទេចរណ៍មកលេងកំសាន្ត កើនឡើងជិត២លាននាក់នាពេលនេះ ដោយសារកត្តាររួមផ្សំជាច្រើនពិសេសកត្តាអភិវឌ្ឍន៍របស់ខេត្ត ក្រៅពីនេះ គឺការរៀបចំសណ្តាប់ធ្នាប់ទេចរណ៍សេវាទេសចរណ៍នៅក្នុងខេត្តតាមតំបន់រមនីយដ្ឋានទេសចរណ៍បានល្អប្រសើរ ស្ទើរគ្រប់ទីកន្លែង ដោយចាប់ផ្តើមពីការធ្វើបដិសណ្ឋារកិច្ចទេចសរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្ត ។ ក្រៅពីរមនីយដ្ឋានទេសចរណ៍វប្បធម៌ រមនីយដ្ឋានទេចរណ៍ប្រវត្តិសាស្រ្ត ដែលជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍នោះ ខេត្តកំពង់ឆ្នាំង ក៍មានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ទូកទេចរណ៍ ដែលកំពុងផ្តល់នូវសេវាទេសចរណ៍បានយ៉ាងគាប់ប្រសើរ ជូនអ្នកទេសចរប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ ។
គួរបញ្ជាក់ថា នៅខេត្តកំពង់ឆ្នាំង មានរមនីយដ្ឋានទេសចរណ៍សរុបចំនួន២៩កន្លែង ក្នុងនោះរមនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមានចំនួន១២កន្លែង ទេសចរណ៍ធម្មជាតិមានចំនួន១០កន្លែង និង ទេចរណ៍កែច្នៃមានចំនួន៧កន្លែង ។ ក្រៅពីនេះក៍មានសណ្ឋាគារចំនួន៨កន្លែងស្មើនឹង២៩០បន្ទប់ ផ្ទះសំណាក់ មាន៤៩កន្លែង ស្មើនឹង៥០៨បន្ទប់ផងដែរ ។ ចន្ថា