ពិតជារន្ធត់ណាស់! ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ទាំងពីរនាក់បងប្អូនភ្លាមៗយ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តបាត់ដំបង÷ ពិតជារន្ធត់ណាស់!ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹងបណ្តាលអោយស្លា.ប់ទាំងពីនាក់បងប្អូនភ្លាមៗយ៉ាងអណោចអាធ័ម។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ High Way (ហាយវេ) ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងម៉ូតូម៉ាកវ៉េវ សេរីចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 1AI-3055 បើកបរដោយបុរសវ័យ៣២ឆ្នាំម្នាក់ និងអ្នករួមដំណើរជាប្អូនប្រុសបង្កើតអាយុ១២ឆ្នាំម្នាក់ទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ) ចំណែករថយន្តធុនធំប្រភេទដឹកទំនិញពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-7359 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកម៉ូតូពេញទំហឹងបណ្តាលអោយពីរនាក់បងប្អូនស្លាប់នៅនឹងកន្លែង ហើយរថយន្តបន្តទៅបុករោងផ្ទះប្រជាពលរដ្ឋរួចក្រឡាប់ផ្ងារជើងតែម្តង។

...

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅ ពិនិត្យវាស់វែងធ្វើកំណត់ហេតុប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខេត្តយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print