ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការតែងតាំង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
រាជរដ្ឋាភិបាលសម្រេច ៖
ប្រការ១..ត្រូវបានតែងតាំង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សា ទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជំនួសលោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច។
ប្រការ២..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
...
ដោយ ៖ សិលា