លោកសង្ឃ៣អង្គគង់នៅវត្តសំបួរមាសត្រូវបានក្មេងទំនើង៣នាក់ជិះម៉ូតូមកវាយទាំងកណ្តាលយប់

ចែករំលែក៖

ភ្នំពេញ ព្រះសង្ឃមួយអង្គគង់ចាំភ្នក់ភ្លើងព្រោះខ្លាចឆេះរាលដាលដល់កុដិនៅក្នុងបរិវេណវត្តសំបួរមាស ត្រូវបានក្មេងទំនើង៣នាក់ បើកម៉ូតូមួយគ្រឿងមកនាំគ្នាព្រួតវាយហើយព្រះសង្ឃស្រែកឲ្យ ព្រះសង្ឃដូចគ្នាជួយ​ ពេលនោះមានព្រះសង្ឃ២អង្គទៀត​ និមន្តចុះពីលើកុដិបំណងទៅជួយតែត្រូវបានក្រុមក្មេងទំនើង៣នាក់នោះវាយព្រះសង្ឃទាំង៣អង្គតែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥​ ស្ថិតនៅបរិវេណវត្តសំបួរមាស ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ ។

ព្រះសង្ឃដែលត្រូវបានក្រុមក្មេងទំនើងវ៉ៃមានព្រះនាម​ យ៉ាន​ មករា​ ព្រះជន្ម ១៨​ ព្រះវស្សា គង់នៅវត្តសំបួរមាស។

បើតាមសង្ឃដីកា របស់ព្រះអង្គជនរងគ្រោះបានមានសង្ឃដីកាប្រាប់ថា នៅមុនពេលកើតហេតុ​ នៅក្នុងបរិវេណវត្តបានដុត គល់ឈើនិងមែកឈើដែលកាប់ទុកចោលហើយព្រះអង្គបានគង់ចាំមេីលជមួយកូនសិស្សលោកបីទៅបួននាកទៀត​ ព្រោះខ្លាច ឆេះរាលដាលដល់កុដិក្នុងវត្ត លុះដល់ម៉ោងកើតហេតុស្រាប់តែមាន ក្មេងទំនើង មួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមិនចាំម៉ាក មកដល់កន្លែងព្រះអង្គគង់ ក្នុងស្ថានភាពស្រវឹងស្រា ពេលនោះបានស្រែកហៅព្រះអង្គថាអាអ្ហែងឱ្យមកជិតអញ គេថាព្រះអង្គនិមន្តទៅដល់ជិតក្មេងទំនើងនោះក៏បានទះកំផ្លៀងព្រះអង្គមួយកំផ្លៀង រួចព្រះអង្គបានស្រែកឲ្យព្រះសង្ឃដូចគ្នាឲ្យមកជួយ ពេលនោះក៏មាន ព្រះ២អង្គ​ ទៀតរត់ចុះមកពីលើកុដិកំពុងតែសឹង ក៏បានត្រូវក្មេងទំនើង ទះកំផ្លៀងម្នាក់មួយកំផ្លៀងថែមទៀត។ បន្ទាប់មកក្រុមក្មេងទំនើងបានជិះម៉ូតូគេចចូលទៅក្នុងភូមិបាត់អស់ មួយសន្ទុះក្រោយមកក៏ឃើញមានវត្តមានកងកម្លាំង កងរាជអាវុធហត្ថ ចំនួនពីររូបចុះទៅដល់កន្លែងកើតហេតុ និងបានប្រាប់ព្រះសង្ឃចំនួន៣អង្គនោះ ចាំដល់ព្រឹកចាំទៅដាក់ ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ។

លុះដល់ព្រឹកឡើងព្រះសង្ឃទាំង៣អង្គក៏បាននិមន្ត ទៅដាក់ ពាក្យបណ្ដឹងនៅ កងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដង្កោ ដើម្បីឲ្យកម្លាំង កងរាជអាវុធហត្ថ​ ធ្វេីការស្រាវជ្រាវចាបក្រុមក្មេងទំនេីងទាំងនោះមកផ្ដន្ទាទោសទៅតាមច្បាប់។

បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីព្រះសង្ឃទាំង៣អង្គរួចកម្លាំងកងរាជអាវុធហត្ថបានចុះមកដល់បរិវេណវត្តសំបួរមាស​ ស្រាវជ្រាវចាប់បានជនសង្ស័យបានម្នាក់ យកទៅសួរនាំនៅ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។ ចំណែកបក្ខពួកពីរនាក់ទៀតដែលកំពុងតែរត់គេចខ្លួនកម្លាំងកងរាជអាវុធហត្ថ​ កំពុងតែស្រាវជ្រាវដើម្បីចាប់ជាបន្តទៀត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print