លោកឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញទទួលស្វាគមន៍ លោក Dumas Éric សេនានុព័ន្ធ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំង ប្រចាំទីក្រុងបាងកក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញទទួលស្វាគមន៍លោក Dumas Éric សេនានុព័ន្ធ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំងប្រចាំទីក្រុងបាងកក និងលោកស្រី កុងស៊ុលបារាំងប្រចាំរាជធានីភ្នំពេញ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានសម្តែងការស្វាគមន៍ដល់លោកDumas Éric សេនានុព័ន្ធ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃសាធារណរដ្ឋបារាំងប្រចាំទីក្រុងបាងកក និងលោកស្រីកុងស៊ុលបារាំង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រវាងភាគីបារាំង និងភាគីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានថ្លែងអំណរគុណ ដែលតាំងតែជួយក្នុងការរកដោះស្រាយនូវបញ្ហាប្រឈមរបស់ជនបរទេសជនជាតិបារាំងដែលមានបញ្ហាក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងសង្ឃឹមថាអង្គភាពទាំងពីរបន្តកិច្ចសហប្រតិបត្តិការព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតបារាំងឱ្យកាន់តែប្រសើរឡើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print