ភ្នំពេញ៖ នារីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១១និង៥៩នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផន សុធី ភេទស្រី អាយុ២៣ឆ្នាំ រងរបួសបាក់ជេីងខាងឆ្វេងមានទីលំនៅ នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់សពាក់ស្លាកលេខភ្នំពេញ1DG 3894 ធ្វេីដំណេីរចេញពីផ្លូវបេតុងពីកេីតទៅលិចឆ្លងផ្លូវជាតិលេខ៣ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IU 8356 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូនិចរងរបួសបាក់ជេីងខាងឆ្វេងម្ខាងចំណែកភាគីខាងម៉ូតូហុងដារងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ