សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននឹងកំពុងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ដែលជួបកង្វះខាតទឹកជាង ២ពាន់ហិកតា ស្ថិតនៅក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ការចុះអន្តរាគមន៍នេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ នៅលើ០៣ ទីតាំង ដោយទីតាំងទី១-ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបុរី មានផ្ទៃដីប៉ះពាល់ ចំនួន ១.៧៨០ ហិកតា ប្រើប្រាស់ម៉ាសុីនចល័តខ្នាតមធ្យមចំនួន ០៣ គ្រឿង។ ទីតាំងទី២-ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរី មានផ្ទៃដីប៉ះពាល់ ចំនួន ៦៣០ ហិកតា ប្រើប្រាស់ម៉ាសុីនចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង និងទីតាំងទី៣-ស្ថិតក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ មានផ្ទៃដីប៉ះពាល់ ចំនួន ១០០ ហិកតា ប្រើប្រាស់ម៉ាសុីនចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ៕

1 2 3 4 5 6 7 8 9 10 11 12 13 14

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print