អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបាន ជួបពិភាក្សាការងារ ជាមួយ លោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ ដែលកំពុងបំពេញទស្សនកិច្ចជា ផ្លូវការ នៅ វិមានសភាប្រជាជនក្រុង ប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន លើកឡើង ថា ចំណង មិត្តភាព ចិន-ថៃ ត្រូវ បាន បន្តវេនអស់រយៈពេល ពាន់ ឆ្នាំ មក ហើយ។ ឆ្នាំនេះ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាង ចិននិងថៃ និង ជា”៥០ ឆ្នាំមាសនៃមិត្តភាពចិន-ថៃ” ភាគីទាំងពីរ គួរតែបន្តវេន និងត្រួស ត្រាយ អនាគត ចាប់ដៃដើរ ទៅមុខជាមួយគ្នា ដើម្បីជំរុញការកសាងសហគមន៍ជោគ វាសនា រួមរវាង ចិន និងថៃ ឱ្យកាន់តែស៊ីជម្រៅ និងប្រាកដប្រជា ក្នុង ន័ យ ផ្តល់ ផលប្រយោជន៍កាន់តែ ច្រើន ដល់ ប្រជាជននៃប្រទេសទាំងពីរ ក៏ ដូច ជា ផ្តល់ផលប្រយោជន៍កាន់តែ ច្រើន ដល់តំបន់ និង ពិភពលោកផងដែរ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនកោតសរសើរចំពោះប្រទេសថៃ ដែល បាន ចាត់ វិធានការ ដ៏មានប្រសិទ្ធភាព ដើម្បី បង្កា្របល្បែងស៊ីសងតាម អនឡាញ និងបទ ល្មើស ឆបោក តាម ប្រព័ន្ធ ទូរគមនាគមន៍ ភាគីទាំងពីរ គួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក ការអនុវត្តច្បាប់ សន្តិសុខ និង ប្រព័ន្ធ តុលាការ ដើម្បី ការពារសុវត្ថិភាពអាយុ ជីវិត និងទ្រព្យ សម្បត្តិរបស់ ប្រជាជន និងរក្សាសណ្តាប់ធ្នាប់ នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសនានា ក្នុងតំបន់។
គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយ តប លោកស្រី Paetongtarn បានថ្លែងថា ប្រទេសថៃ ប្រកាន់ខ្ជាប់ នូវ គោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថា ធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹង ការផ្លាស់ប្តូរជាន់ ខ្ពស់ និង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងវិស័យផ្សេងៗទៀត ។ ប្រទេសថៃ មានឆន្ទៈក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ផ្នែក ការអនុវត្តច្បាប់ជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ហើយ ចាត់ វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បី បង្រ្កាប បទល្មើសឆ្លងដែន ដូចជា ល្បែង ស៊ីសង តាមអនឡាញ និងបទ ល្មើសឆបោក តាម ប្រព័ន្ធ ទូរគមនាគមន៍ជាដើម ៕
ដោយ ៖ សិលា