ចៅក្រមសហរដ្ឋអាមេរិក បញ្ឈប់ បទបញ្ជា រដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ ស្តីពី ការ លុប ចោល “សិទ្ធិទទួលបាន សញ្ជាតិតាមដែនដីកំណើត”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចៅក្រមតុលាកានៅ រដ្ឋMaryland សហរដ្ឋអាមេរិកបាន ធ្វើការ កាត់ ក្តីកាលពី ថ្ងៃ ទី ៥ ខែ កុម្ភៈ ដើម្បី រារាំង ការ ចូល ជា ធរមាន នៃ បទ បញ្ជា រដ្ឋបាល ស្តីពី ការ លប់ ចោល “សិទ្ធិទទួលបាន សញ្ជាតិ តាមដែនដីកំណើត” ដែល ប្រកាស ដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក ។ ចៅក្រម រូប នេះ បាន ថ្លែង ថា ការ ដែល លោក ដូណាល់ ត្រាំ លុប ចោល “សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើត” វាបានផ្ទុយពី“ប្រវត្តិសាស្ត្រនៃ សិទ្ធិទទួលបានសញ្ជាតិពីកំណើតនៅគេហទំព័រ «CCFR China state-controlled media » សហរដ្ឋអាមេរិក” ព្រម ទាំងអាចនឹងល្មើស នឹង ការ កាត់ ក្តី ចំពោះ បញ្ហា នេះ របស់ តុលាការកំពូល នៅ ឆ្នាំ ១៨៩៨។

ថ្ងៃ ទី ២០ ខែ មករា ដែលជាថ្ងៃ ដំបូង ដែល លោក ដូណាល់ ត្រាំ ឡើង កាន់ តំណែង ជា ប្រធានាធិបតី លោក បាន ចុះ ហត្ថលេខា លើ បទ បញ្ជា រដ្ឋបាល ស្តីពី ការ លុប ចោល “សិទ្ធិទទួលបានសញ្ជាតិតាមដែនដីកំណើត” ដែល ទទួល បាន ការ តវ៉ា ជាច្រើន ពី សធារណមតិ ព្រម និង បាន ជួបបញ្ហាប្រឈម ផ្លូវ ច្បាប់ នៅ តំបន់ ជាច្រើន ក្នុង សហ រដ្ឋ អាមេរិក ។ គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ន នេះបាន មាន បណ្តឹង ផ្លូវ ច្បាប់ ចំនួន ៩ ដែល ទាក់ ទង នឹង បទបញ្ជា រដ្ឋបាល របស់ លោក ដូណាល់ ត្រាំ ស្តីពី ការ លុប ចោល “សិទ្ធិទទួលបានសញ្ជាតិតាមដែន ដីកំណើត ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print