ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥) ចំនួនគោលដៅសរុប ១៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៩គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៦៨គ្រឿង និងម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៤គ្រឿង និងម៉ូតូ ០គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ ថ្ងៃ ពីថ្ងៃទី១-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦៣៤គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៤៩៥គ្រឿង, ម៉ូតូ ១៣៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៩គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ២៩៩គ្រឿង និងម៉ូតូ ១០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា