សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាល ពិតជាខ្វះខាតថវិកាសម្រាប់បើកជូនមន្រ្ដីរាជការដូចការចោទប្រកាន់មែនឬ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក មានការចោទ ប្រកាន់ថា រាជរដ្ឋាភិបាល ពុំមានថវិកាគ្រប់គ្រាន់ក្នុងការបើកប្រាក់ខែសម្រាប់មន្រ្តី ដែលតាមការពិតកើតមកពីការយឺតយ៉ាវដោយសារបញ្ហាបច្ចេកទេសតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាល មានទុនបម្រុងគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែជូនមន្រ្តីរាជការ។

នៅក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ (២០២០-២០២៤) នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បើក ប្រាក់បៀវត្សជូនមន្រ្តីរាជការ ដោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរដ្ឋបានដំឡើងប្រាក់ខែជូនដល់មន្រ្តីគ្រប់ៗគ្នាផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែធានាបាននូវស្ថិរភាពសេដ្ឋកិច្ចចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងអស់ជារៀងរាល់ឆ្នាំថែមទៀតផង។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមកុំឲ្យប៉ះពាល់ដល់វប្បធម៌ ដល់បុព្វបុរសរបស់យើង និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរយើង ទោះបីពិភពលោកវិវត្តដល់ណា រាប់ពាន់ឆ្នាំ ខ្មែរនៅតែជាខ្មែរហ្នឹងឯង។ ខ្មែរនឹងនៅជាខ្មែរ ដោយសារយើងអភិរក្ស តម្លៃវប្បធម៌ និងអត្តសញ្ញាណរបស់យើង។ អីចឹង ត្រូវរួមគ្នាការពារ កុំឲ្យប្រើសិទ្ធិខុសច្បាប់ អាងមានអ៉ីនធើណិត ខុសប្រពៃណី ខុសទម្លាប់របស់យើង»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print