ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណី​កាប់ប្លន់ម៉ូតូប្រជាពលរដ្ឋត្រូវបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ០២នាក់ ត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ

 សមត្ថកិច្ចបញ្ជាក់ថាៈក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញបទបញ្ជាដល់ផែនជំនាញព្រហ្មទណ្ឌ សហការគ្នា ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន ១. ឈ្មោះ វៀច វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២. ឈ្មោះ ហេង ប៊ុនលាប ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

មុខនគរបាលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីយប់វេលាម៉ោង ០១និង៥៥នាទីយប់ថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទៅ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពកាប់យកម៉ូតូ ពីជនរងគ្រោះម្នាក់ នៅចំណុចមុខការ៉ាស់សាំង ក្បែរក្លឹបស្តាឡៃ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបាននាំគ្នាជិះរត់គេចខ្លួន លុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ទើបនគរបាលឃាត់ខ្លួនពួកគេបាន។

នៅចំពោះមុខនរបាលសួរនាំ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាប់ប្រជាពរដ្ឋយកម៉ូតូនៅចំនុចមុខការ៉ាស់សាំង ក្បែរក្លឹបស្តាឡៃ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។វណ្ណា

យោងចម្លើយសារភាព នគរបាលយើងរកឃើញថា ជនសង្ស័យទាំង០២នាក់ខាងលើ ក្រៅពីកាប់យកម៉ូតូពលរដ្ឋនៅចំនុចខាងលើ ពួកគេក៏ធ្លាប់ធ្វើសកម្មភាពកាប់អ្នកដឹកបាយយកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ កន្លងទៅផងដែរ។បច្ចប្បន្នក្រោយសួនាំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print