សូមឆ្លើយថាទេចំពោះគ្រឿងញៀន​! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៥នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនក្នុងប្រតិបត្តិការបទល្មើសគ្រឿងញៀនចំនួន ២៥ករណី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៥ម្សិលមិញ​នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់(ស្រី ៥នាក់) រួមមាន ៖​ ជួញដូរ ៦ករណី ឃាត់ ១៩នាក់(ស្រី ៤នាក់)​,ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣១នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ៣១នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែកុម្ភៈ រួមមាន៖​មេតំហ្វេតាមីន​ ម៉ាទឹកកក​ (Ice)ស្មេីនិង​ ៣៩៤,៨២ក្រាម​ និងកេតាមីន(Ke)​ ស្មេីនិង​ ៤៩,៥៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​ ៖

កម្លាំង​នគរបាលជាតិ​ ៖ ៧អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកKe ៤៩,៥៥ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៤,២៦ក្រាម។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២៣,៨១ក្រាម។

*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ ចាប់យកIce ៣១៣,៣០ក្រាម។

*៥ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,២១ក្រាម។

*៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២៥,២៧ក្រាម។

*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ១,០១ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព
*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៣,៧២ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១,០៧ក្រាម។

*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៩៣ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម។

...

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០៧ក្រាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print