ភ្នំពេញ៖ យុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៨១នាក់ (ស្រី ៥នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនក្នុងប្រតិបត្តិការបទល្មើសគ្រឿងញៀនចំនួន ២៥ករណី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់(ស្រី ៥នាក់) រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ ១៩នាក់(ស្រី ៤នាក់),ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣១នាក់(ស្រី ១នាក់) និងប្រើប្រាស់ ៧ករណី ឃាត់ ៣១នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៦ ខែកុម្ភៈ រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក (Ice)ស្មេីនិង ៣៩៤,៨២ក្រាម និងកេតាមីន(Ke) ស្មេីនិង ៤៩,៥៥ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖
កម្លាំងនគរបាលជាតិ ៖ ៧អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកKe ៤៩,៥៥ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៤,២៦ក្រាម។
*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២៣,៨១ក្រាម។
*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ ចាប់យកIce ៣១៣,៣០ក្រាម។
*៥ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,២១ក្រាម។
*៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២៥,២៧ក្រាម។
*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ១,០១ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព
*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៣,៧២ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១,០៧ក្រាម។
*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៩៣ក្រាម។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម។
*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០៧ក្រាម៕ដោយ៖តារា