ខេត្តកំពង់ចាម÷ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យឆេះឡថ្នាំ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ។
មន្ត្រីនគរបាលបានឱ្យដឹងថា នៅវេលាម៉ោង៨:០០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ មានករណីឆេះឡថ្នាំ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលមានចម្ងាយពីអធិការដ្ឋាន ២៧គីឡូម៉ែត្រ ។
ខណ:នោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានជួយពន្លត់បឋម ដោយឡែករថយន្តអគ្គិភ័យកំពុងចេញទៅដើម្បីអន្តរាគមន៍ ។
...
តែករណីនេះ មិនមានការរាលដាលទេ ដោយសារឡថ្នាំនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋ ៕