ភ្នំពេញ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីមាន រថយន្តកូរ៉េដឹកសុីទែនទឹកមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតឡើងលើសួនផ្លូវទៅបុកបង្គោលស្លាកប៉ាន់ណូបាក់រលំមួយដើម ទៅលើផ្លូវម្ខាងទៀតស្របពេលមានរថយន្តយីឌុបដឹកទំនិញធុនធំបើកមកផ្លូវត្រង់លឿនមិនបានមើលមុខក៏ជ្រុលទៅបុកកិន ស្លាកប៉ាណូបន្ថែមហោះរំលងសួនផ្លូវទៅបុកបង្គោលភ្លើងបាក់២ដើមរួចបន្តបុកចូលផ្ទះពលរដ្ឋរងការខូចខាតធ្ងន់ធ្ងរ ។
ហេតុការណ៍ខាងលើនេះដែបានកើតឡើង នាវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ខែកុម្ភះ ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញ មានរថយន្តកូរ៉េមួយគ្រឿងពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 2BV-3072 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥ ទិសដៅពី ជើងមកត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នជ្រុលរេចង្កូតមកខាងឆ្វេងឡើងសួន ផ្លូវទៅបុកបង្គោលស្លាកប៉ាន់ណូបាក់រលំមួយដើមសង្កត់ទៅលើផ្លូវ ម្ខាងទៀត ស្រាប់ពេលនោះមានរថយន្តយីឌុប ដឹកទំនិញធន់ធំមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 4A-3912 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៥ ទិដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនក៏ជ្រុលទៅបុក កិនស្លាកប៉ាន់ណូហោះរំលងសួនច្បាពុះចែកទ្រូងផ្លូវទៅផ្លូវម្ខាង ទៀតជ្រុលបុកបង្គោលភ្លើងបាក់ចំនួន២ដើមរួចបន្តបុករះរបងដែកនិង បុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ធ្ងរ ភ្លាមនោះដែរពលរដ្ឋ ក្បែខាងក៏បាននាំចេញមកជួយគាស់តៃកុងយកចេញពីរថយន្តហើយ នាំគ្នាទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះចំនួន៣នាក់ដែលរងរបួសធ្ងន់ស្រាលយកទៅសង្គ្រោះបន្ទាន់នៅមន្ទពេទ្យផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកដេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ