ហិង្សា​រវាង​អ្នក​ចាក់​ធុង​បាសច្រៀង​​វាយ​គ្នា​ជាមួយ​នឹង​អ្នក​​លក់​សាច់​គោ​ផ្អើល​ទាំង​យប់​

ចែករំលែក៖

ភ្នំពេញ​:​ សមត្ថកិច្ច​ចុះ​ទៅ​ឃាត់​ខ្លួន​រ​អ្នក​បេីក​ធុង​បាស​​នឹង​នាក់​លក់​សាច់​គោ​បន្ទាប់​ពីភាគី​ទាំង​ពីរ​​បាន​​ប្រេី​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅមក​រង​របួស​ស្រាល​​សងខាង​រៀងៗ​ខ្លួន​​ ។

ហេតុការណ៍​ខាង​លើ​នេះ​ដែរ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០យប់ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ​ ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។

បេីតាមសម្តីពី​ខាង​អ្នក​លក់​សាច់​គោ​​បាន​ឲ្យ​ដឹងថា​ មុន​ពេល​ដែល​កេីត​ហេតុ​ខណៈ​ពួក​គាត់​កំពុង​តែ​លក់​ដូរ​ស្រាប់​តែ​ភាគី​ក្រុម​ខាង​ផឹកស៊ី​បេីក​ធុង​បាស់​ច្រៀង​លាន់​លឺ​ខ្លាំង​ៗពេក​​រក​ស្ដាប់​អី​មិន​បាន​ក៏​ទៅ​ប្រាប់​ឲ្យបន្ថយ​សំឡេងបន្តិច​ទៅ​ ​​នៅ​ពេល​នោះដែរ​​ក្រុម​អ្នក​ផឹក​ស៊ីខឹង​ក៏​បាន​ជេរ​ប្រមាថមេីលងាយ​ឲ្យខាង​លក់​សាច់​គោ​ដោយ​ទប់​អារម្មណ៍​មិន​បាន​ក៏​ឈ្លោះ​ប្រកែក​គ្នា​​រហូត​ឈាន​ដល់ក់​ប្រេី​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ​​បណ្ដាល​ឲ្យ​រង​របួស​ស្រាល​រៀង​ៗ​ខ្លួន​ទេីប​ផ្អើល​ពលរដ្ឋ​ជិត​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ឃាត់​ខ្លួនភាគី​ទាំង​សងខាង​នាំ​យក​ទៅ​ប៉ុស្តិ៍​ដេីម្បី​សួរ​នាំ​ពី​មូលហេតុ​ ។

បន្ទាប់​ពី​កេីត​ហេតុ​​ដោយ​ភាគី​ទាំងសងខាង​​មិន​បាន​ប្ដឹង​ផ្ដល់​គ្នា​ទៅ​វិញ​ទៅ​មក​​សមត្ថកិច្ច​ក៏​បាន​ធ្វើ​លិខិត​បដិសេធ​ពាក្យ​បណ្តឹង​នឹង​កិច្ច​សន្យា​ណែនាំ​ឲ្យ​ត្រឡប់​ទៅ​វិញ​រៀង​ៗ​ខ្លួន​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print