ភ្នំពេញ: សមត្ថកិច្ចចុះទៅឃាត់ខ្លួនរអ្នកបេីកធុងបាសនឹងនាក់លក់សាច់គោបន្ទាប់ពីភាគីទាំងពីរបានប្រេីអំពើហិង្សាវាយគ្នាទៅវិញទៅមករងរបួសស្រាលសងខាងរៀងៗខ្លួន ។
ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមសម្តីពីខាងអ្នកលក់សាច់គោបានឲ្យដឹងថា មុនពេលដែលកេីតហេតុខណៈពួកគាត់កំពុងតែលក់ដូរស្រាប់តែភាគីក្រុមខាងផឹកស៊ីបេីកធុងបាស់ច្រៀងលាន់លឺខ្លាំងៗពេករកស្ដាប់អីមិនបានក៏ទៅប្រាប់ឲ្យបន្ថយសំឡេងបន្តិចទៅ នៅពេលនោះដែរក្រុមអ្នកផឹកស៊ីខឹងក៏បានជេរប្រមាថមេីលងាយឲ្យខាងលក់សាច់គោដោយទប់អារម្មណ៍មិនបានក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ក់ប្រេីអំពើហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសស្រាលរៀងៗខ្លួនទេីបផ្អើលពលរដ្ឋជិតបានទាក់ទងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនភាគីទាំងសងខាងនាំយកទៅប៉ុស្តិ៍ដេីម្បីសួរនាំពីមូលហេតុ ។
បន្ទាប់ពីកេីតហេតុដោយភាគីទាំងសងខាងមិនបានប្ដឹងផ្ដល់គ្នាទៅវិញទៅមកសមត្ថកិច្ចក៏បានធ្វើលិខិតបដិសេធពាក្យបណ្តឹងនឹងកិច្ចសន្យាណែនាំឲ្យត្រឡប់ទៅវិញរៀងៗខ្លួន៕
ដោយ៖ ជ្រោយពេជ្រ