សម្ដេចតេជោ​ ហ៊ុន​ សែន​៖​ ការបង្ហោះសារយប់មុិញខ្ញុំបាននិយាយថា​ មិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំនិងសេង សារី​ ទេ​ដោយយល់ដល់ទំនាក់ទំនងឪពុកនិងកូន

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ ក្នុងការបង្ហោះសារយប់មុិញខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាង​ ខ្ញុំនិង​ សេង សារី​ ទេដោយយល់ដល់ទំនាក់ទំនងឪពុក​ និងកូន។

សម្ដេចតេជោ​ បានថ្លែងបន្តថា​ ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីសេង សារី
ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំង​ សម្លេងទាំងសំណេរខ្ញុំនិងបញ្ចេញតាមChannel telegram របស់ខ្ញុំដែលសមាជិកជាង៨០មុឺននាក់។

...

សម្តេចតេជោ​ប្រធានព្រឹទ្ធសភាកម្ពុជា​ បានថ្លែង​បញ្ជាក់ថា​ សហការីរបស់ខ្ញុំបានតម្រៀបសារទាំងនេះតាមលំដាប់លំដោយរួចហើយខ្ញុំគ្រាន់តែforward ចូលទៅ​ channel telegram ជាការស្រេច។​ ពេលសារចេញទៅគេអាចវាយតម្លៃ​បានប្រៀបជាមួយការនិយាយរបស់​ សេង សារី​ ជាមួយអាសុីសេរីយប់មិញ
នេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print