ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ ក្នុងការបង្ហោះសារយប់មុិញខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាង ខ្ញុំនិង សេង សារី ទេដោយយល់ដល់ទំនាក់ទំនងឪពុក និងកូន។
សម្ដេចតេជោ បានថ្លែងបន្តថា ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីសេង សារី
ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។នៅពេលខ្ញុំបញ្ចេញនូវសារនេះទាំង សម្លេងទាំងសំណេរខ្ញុំនិងបញ្ចេញតាមChannel telegram របស់ខ្ញុំដែលសមាជិកជាង៨០មុឺននាក់។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា សហការីរបស់ខ្ញុំបានតម្រៀបសារទាំងនេះតាមលំដាប់លំដោយរួចហើយខ្ញុំគ្រាន់តែforward ចូលទៅ channel telegram ជាការស្រេច។ ពេលសារចេញទៅគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារី ជាមួយអាសុីសេរីយប់មិញ
នេះ៕ដោយ៖តារា