សមត្ថកិច្ចដុតចោលនូវទឹកដោះគោម៉ាក​”Du tchmill “ដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញា

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ មន្រ្តីការិយាល័យនគរបាលប្រឆាំងបល្មេីសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្រ្តីសាខា​( ក.ប.ប )​ខេត្តបាត់ដំបង​ បានដុតបំផ្លាញចោលនូវទឹកដោះគោម៉ាក​”Du tchmill ” ដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញា​ ក្រោយ​បង្រ្កាប​បានយក​មកអនុវត្តតាម​នីតិវិធី​ច្បាប់​។

ប្រភពដដែលបន្តថា​ ទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញា(សិទ្ធចែក​ចាយផ្តាច់មុខដោយក្រុមហ៊ុន​Du tchmill) ចំនួន២៤កេស និង​១៩ថង់ ដែលមន្រ្តីសាខា (ក.ប.ប )ខេត្តបាត់ ដំបងធ្វេីការដកហូតនាពេលកន្លង មកត្រូវបានធ្វេីការដុតបំផ្លាញចោលកាលពីថ្ងៃទី០៦ខែ​ កុម្ភៈ​ឆ្នាំ២ ០២៥​ នៅទីវាលចាក់សំរាមក្នុង​ស្រុកសង្កែ។

...

ពិធីដុតចោលនេះធ្វេីឡេីងក្រោម ការដឹកនាំរបស់លោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារងនៃអ យ្យការអមសាលាដំបូងខេត្តបាត់ដំបង និងបន្ទាប់ពីបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ មន្រ្តីការិ យាល័យនគរបាលប្រឆាំងបល្មេីស សេដ្ឋកិច្ចនៃស្នង ការដ្ឋានសហការជាមួយមន្រ្តីសាខា( ក.ប.ប )ខេត្តបាត់ដំបងនិងតំណាងក្រុមហ៊ុនយូអិនធី ហូលសែល ខខូអិលធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print