មន្រ្តីជាន់ខ្ពស់​ក្រសួង​កសិកម្ម​ ដឹកនាំក្រុមការងារពិនិត្យ​ស្ថានភាពទូទៅ​នៃវិស័យ​កសិកម្ម នៅតំបន់គោលដៅនៃគម្រោង « ស្តារ និងគ្រប់គ្រង​ស្ទឹងស្វាយចេក » ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅរសៀលថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ​ បានឱ្យដឹងថា​ លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារបំពេញ​បេសកកម្ម នៅតំបន់គោលដៅនៃគម្រោង « ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក » កាលពីថ្ងៃទី​៥​ ខែកុម្ភៈ​ថ្មីៗនេះ​ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំ និងមន្ត្រី​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពជំនាញ​ក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និង​ឧតុនិយមខេត្ត អាជ្ញាធរដែនដី លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតផលកសិកម្ម (ASPIRE-AT) និងមន្ត្រីកសិកម្មឃុំគោលដៅ ដែល​សរុប​អ្នក​ចូលរួមចំនួន៥០នាក់។

គោលបំណងនៃបេសសកម្មនេះ ដើម្បីធ្វើការចុះពិនិត្យពីស្ថានភាពទូទៅ​នៃវិស័យ​កសិកម្ម ស្ថានភាព និងសមត្ថភាពរបស់ប្រព័ន្ធធារាសាស្ត្រក្នុងការ​ទប់ស្កាត់គ្រោះ​ទឹកជំនន់ ការរក្សាទឹក និងផ្គត់ផ្គង់ទឹក ហើយកំណត់កិច្ចអន្តរាគមន៍នានា ដែល​គម្រោង​គួរធ្វើជាបន្ទាន់ និងត្រូវធ្វើក្នុងរយៈពេលវែង ។

...

ជាលទ្ធផលដែលទទួលបានពីបេសកកម្មនេះ លោកបណ្ឌិតរដ្ឋលេខាធិការ និងក្រុមការងារចូលរួមទាំងអស់ បានសម្រេចទៅលើការពិចារណា នៅក្នុងការ​កសាង​ផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំ២០២៥ និង​នៅឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print