រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​៖​ កម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សារភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) គឺជាកម្មវិធីមួយដ៏សំខាន់​ក្នុងការកៀរគរ និងស្វែងយល់ពីតម្រូវការអ្នកវិនិយោគមកប្រទេសកម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ប្រាក់​ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥​ បានទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Richard Linton សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ (KSU) និងគណៈប្រតិភូអមដំណើរ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

នាឱកាសនៃជំនួបនេះ​​ លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យរដ្ឋកាន់សាស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យកសិកម្ម ជាពិសេសការផ្ទេរចំណេះដឹងសិក្សាស្រាវជ្រាវ និងការងារពិសោធន៍។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ធនធានមនុស្ស លោករដ្ឋលេខាធិការ បានលើកទឹកចិត្តសាកលវិទ្យាល័យ ក្នុងការចូលរួមផ្តល់ចំណេះដឹងកសិកម្ម និងចំណេះដឹងភាសាអង់គ្លេសដល់សិស្សនិស្សិតកម្ពុជា និងមន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលជាទុនដ៏សំខាន់សម្រាប់ការងារទំនាក់ទំនងប្រចាំថ្ងៃ ការងារបច្ចេកទេសកសិកម្ម និងការសិក្សាស្រាវជ្រាវ ពិសោធន៍នានា ដែលទាមទារការយល់ដឹងជាភាសាអង់គ្លេសជាសំខាន់។

...

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) គឺជាកម្មវិធីមួយដ៏សំខាន់​ក្នុងការកៀរគរ និងស្វែងយល់ពីតម្រូវការអ្នកវិនិយោគមកប្រទេសកម្ពុជា​ ជាពិសេសអាចជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជារួមមាន៖​ ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម ដែលត្រូវការការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទទួលបានឱកាសនៃការវិនិយោគពេញលេញ​ តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម​ និងតម្លៃ​ និងជំរុញការនាំចេញបានពិតប្រាកដ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print