កុងស៊ុល ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងថ្លែងអំណរអរគុណ ក្នុងប្រតិបត្តិការបង្ក្រាបករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោក ណា កុងឃ្យូ មន្រ្តីពង្រឹង ផ្នែកច្បាប់ កុងស៊ុល ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាល និងថ្លែងអំណរអរគុណដល់ លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមការងារ ក្នុងប្រតិបត្តិការបង្ក្រាបករណីឃាតកម្មលើជនជាតិកូរ៉េ ដែលមានលោកវរសេនីយ៍ឯក គង់ សត្ថារិន្ទ នាយការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ទោទូច អ៊ីណាន មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និងមន្ត្រីជំនាញក្រោមឱវាទទាំងអស់ ដែលបានចុះស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនឃាតករបាន ក្នុងកណីបាញ់សម្លាប់ជនជាតិកូរ៉េ នេះផងដែរ ។

កុងស៊ុល តំណាងស្ថានទូត បានកោតសរសើរ ដល់ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលពិតជា មានជំនាញច្បាស់លាស់ក្នុងការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតករ យកមកផ្តន្ទាទោសតាមច្បាប់ ។

ចំពោះស្នាដៃនេះ កុងស៊ុល តំណាងស្ថានទូតរ៉េ បានធ្វើរបាយការណ៏ ជូនអគ្គនគរបាល និងក្រសួងការបរទេសប្រទេសកូរ៉េ រួចរាល់ហើយ ពិសេសបានធ្វើការផ្សព្វផ្សាយតាមសារពត៌មាន ទាំងអស់ នៅសាធារណរដ្ឋកូរ៉េអំពីស្នាដៃដ៏ធំធេងនេះ និងផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់ កងរាជអាវុធហត្ថ ដែលកន្លងមកទាំងរូប និងប្រជាជនកូរ៉េមិនសូវយល់ច្បាស់អំពីតួនាទី ភារកិច្ចជាមន្រ្តីនគរបាលយុត្តិធម៌របស់កងរាជអាវុធហត្ថ ថែមទៀតផង។

លោក ឧត្តមសេនីយ៍ត្រី សំ តុលា ក៏បានពាំនាំពាក្យផ្តាំផ្ញើរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ក្នុងការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ក៏ក្រៀមក្រំចំពោះគ្រួសារសពជនជាតិកូរ៉េ ដែលបានស្លាប់នៅប្រទេសកម្ពុជា ។ លោកឧត្តមសេនីយ៏ត្រី ក៏បានសម្តែងនូវការកោតសរសើរ ប្រជាជន និងកុងស៊ុលកូរ៉េ ដែលបានចូលរួមសហការជាមួយមន្ត្រីជំនាញក្នុងការស្រាវជ្រាវ រកអត្តសញ្ញាណ (សព) និងពត៌មានផ្សេងៗដែលពាក់ពន្ធ័ជាមួយជនរងគ្រោះ និងជនសង្សយ័ជាឃាតករ ។

ក្រោយពីថ្លែងអំណរគុណ និងសំណេះសំណាលជាមួយរួចមក លោក ណាកុងឃ្យូ កុងស៊ុល ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា ក៏បានអញ្ជើញ លោក នាយស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៏ មេបញ្ជាការ និងក្រុមការងារ ពិសារបាយសាមគ្គីនៅផ្ទះ លោក អគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នាសប្តាហ៍ក្រោយ៕

image image image image image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print