រថយន្តក្រុងដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅខេត្តមណ្ឌលគីរីបុកជញ្ជាំងភ្នំបណ្តាលឲ្យមនុស្សប្រុសស្រីរបួសធ្ងន់ស្រាលជាច្រើននាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី: រថយន្តក្រុងដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅខេត្តមណ្ឌលគីរីពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំងជ្រុលចង្កូតទៅបុកជញ្ជាំងភ្នំបណ្តាលឲ្យ

មនុស្ស ប្រុសស្រីរងរបួសធ្ងន់ស្រាលជាច្រើននាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះបានកើតឡើងកាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បើតាមសម្តីលោក ចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា មានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ៣D.៦៥.៨៤ ដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅខេត្តមណ្ឌលគីរី បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។

លោកបានបន្ថែមផងដែរថា ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧) នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print