មនុស្សបីនាក់បានស្លាប់បន្ទាប់ពីរថយន្តបុករថយន្តនៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងណាស់មនុស្សចំនួនបីនាក់បានស្លាប់បន្ទាប់ពីថយន្តធុនធំពីគ្រឿងបុកគ្នាត្រង់ចំណុចចំណោតភូមិទី៦ឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

បង្កឲ្យមានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២៥នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះបង្គលគីឡូម៉ែត្រលេខ១០៣-១០៤។

...

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ(ស្លាប់) រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ។
បានទៅបុក រថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ(ស្លាប់)រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង  អ្នករួមដំណើរម្នាក់ឈ្មោះ ថុល ចាន់ធា មិនដឹងអាយុ (ស្លាប់)រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្ដាលក្នុងទិសដៅបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្ដាលឲ្យ
ស្លាប់មនុស្ស៣នាក់ ប្រុស (ឈ្មោះ រ៉ុង ធួក.ថុល ចាន់ធា.ឃីម ស៊ាងហន់ )នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុមន្ត្រជំនាញបានគាស់យកសពជនរងគ្រោះទាំងបីនាក់ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print