ខ្សែការពារ Lisandro Martinez របស់ក្រុម Manchester United បានរងរបួសសរសៃពួរមុខរបួសត្រង់ជង្គង់របស់គាត់ ដែលនឹងត្រូវខកខានបង្ហាញខ្លួនសម្រាប់តំបន់ការពារកណ្តាលនៅសល់នៃរដូវកាលនេះ។
កីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានដកខ្លួនចេញនៅពេលយប់អំឡុងពេលចាញ់ក្រុម Crystal Palace កាលពីថ្ងៃអាទិត្យជាមួយនឹងបញ្ហាដែលគ្រូបង្វឹក United លោក Ruben Amorim បានពណ៌នានាពេលនោះថា ជាស្ថានភាពធ្ងន់ធ្ងរសម្រាប់របួសរបស់គាត់។
ក្លិប Manchester United បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា “ការវាយតម្លៃរបួសកំពុងបន្តដើម្បីកំណត់វគ្គនៃការព្យាបាលសមស្រប និងពេលវេលាសម្រាប់ការស្តារឡើងវិញរបស់គាត់។ គ្រប់គ្នានៅ Manchester United សូមជូនពរឱ្យ Lisandro Martinez មានភាពរឹងមាំឡើងវិញហើយយើងនឹងគាំទ្រគាត់គ្រប់ជំហានទាំងអស់” ។
ការអវត្តមានរបស់ Martinez នឹងក្លាយជាការខកចិត្តមួយសម្រាប់លោក Amorim ខណៈដែលគាត់ព្យាយាមធ្វើឱ្យប្រសើរឡើងនូវលទ្ធផលរបស់ក្រុម Old Trafford។ United ឈរនៅលេខរៀងទី១៣ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីចាញ់ក្រុម Crystal Palace ដែលជាការចាញ់លើកទី៧របស់ក្លិក្នុង១៣ប្រកួតក្នុងផ្ទះនៅរដូវកាលនេះ។
លោក Amorim បាននិយាយមុនពេលការប្រកួត FA Cup ជុំទី៤នៅផ្ទះជាមួយ Leicester City កាលពីថ្ងៃសុក្រថា “Martinez គឺជាស្ថានភាពដ៏លំបាកមួយ។ គាត់នឹងអវត្តមានមួយរយៈ! យើងមិនដឹងពីទំហំនៃរបួសនោះទេ ប៉ុន្តែវាជារបួសដែលនឹងត្រូវចំណាយពេល”។
ដំណឹងនេះកើតឡើងនៅពេលដែលមានការសង្ស័យជាថ្មីអំពីកាយសម្បទារបស់ខ្សែការពារឆ្វេង Luke Shaw ដែលមិនបានចូលរួមប្រកួតឲ្យ Man Utd ក្នុងរយៈពេលជិត១២ខែ។ លោក Amorim បន្ថែមថា ” Shaw មានបញ្ហាតូចមួយនៅក្នុងតំបន់ផ្សេងពីរបួសចុងក្រោយ ដូច្នេះយើងព្យាយាមប្រុងប្រយ័ត្នជាមួយគាត់”។
យោងតាមការស្រាវជ្រាវពី Ben Dinnery of Premier Injuries កីឡាករ Martinez គឺជាកីឡាករទី១០នៅ Premier League ដែលបានរងរបួសសរសៃចងជង្គង់មុខ (ACL) នៅរដូវកាលនេះ។
ក្លិប Tottenham បានប្រកាសនៅសប្តាហ៍នេះថា ខ្សែការពារ Radu Dragusin បានរងរបួស ACL របស់គាត់នៅជង្គង់ខាងស្តាំរបស់គាត់ក្នុងការប្រកួត Europa League ទល់នឹង Elfsborg។ គាត់ត្រូវបានគេរំពឹងថា នឹងត្រូវអវត្តមានយ៉ាងហោចណាស់៦ខែ បើទោះបីជារបួសជង្គង់ដូចគ្នា ដែលអាចរក្សាកីឡាករមិនឱ្យលេងរហូតដល់មួយឆ្នាំ
បញ្ហារបួស ACL មានចំនួន៧នាក់ក្នុងចំណោម១០រដូវកាលនេះបានកើតឡើងនៅឆ្នាំនេះ ដោយកីឡាករ៥នាក់បានរងរបួសស្រដៀងគ្នាកាលពីខែមករា។ មាន៦ក្នុងអំឡុងពេលយុទ្ធនាការ២០២៣-២០២៤ ខណៈដែល Emiliano Buendia និង Wesley Fofana បានរងរបួស ACL នៅមុនរដូវកាលមុន។
ពេលវេលាចុងក្រោយដែលចំនួនរបួស ACL ឈានដល់តួលេខពីរដងក្នុងរដូវកាលមួយគឺនៅពេលដែលមាន១២រូបក្នុងឆ្នាំ២០១៦-២០១៧ជារដូវកាលដែលមានរបួសច្រើនជាងគេ។
ចំណែកក្នុងរយៈពេល៣ឆ្នាំលើការការពាររបួស ACL កំពុងបន្តនៅក្នុង Women’s Super League វិញ ត្រូវបានស្រាវជ្រាវរកឃើញថា កីឡាករបាល់ទាត់ជាស្ត្រីមានលទ្ធភាពទទួលរងរបួស ACL ច្រើនជាងបុរសពី២ទៅ៦ដង ៕ (រូបភាព ៖ BBC)