ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន (ទម្ងន់​ ៨៩,៧៩ក្រាម​ ថ្លឹងសាច់ថ្នាំសុទ្ធ)

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងថា​ កម្លាំង​អន្តរាគមន៍​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុងដឹកនាំដោយ​លោក​វរសេនីយ៍ទោ​ ប៉ុន​ រតនា​ ​សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់​រលាប​ នៅថ្ងៃទី៦ ខែ​កុម្ភៈ​​ ឆ្នាំ២០២៥ នៅវេលាម៉ោង១៧ និង៤០នាទី​ បាន​ចុះ​បង្រ្កាប​ករណី​គ្រឿងញៀន​មួយ​ករណី និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច​វាលស្រែ​ ស្ថិត​នៅ​ភូមិ​ឆ្លង​កាត់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

ជនសង្ស័យដែលបានឃាត់ខ្លួន

១.ឈ្មោះ​ ជា​ សុខនីន ភេទ​ប្រុស​​ អាយុ​ ២០ឆ្នាំ​ មុខរបរ​ និសិ្សត​ រស់​នៅភូមិស្ទឹង​តូច​​ សង្កាត់​រលាប​​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។(លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោម​វិជ្ជមាន​+)

វត្ថុតាងចាប់យកបានរួមមាន​

១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន​ចំនួន​ ០៤​ កញ្ចប់​(ទម្ងន់​ ៨៩,៧៩ក្រាម​ ថ្លឹង​សាច់ថ្នាំ​សុទ្ធ​)

២.អំពូល​កែច្នៃ​សម្រាប់​ជក់ថ្នាំ​ញៀន​ចំនួន ០២​អំពូល

៣.​ដែក​កេះកែច្នៃសម្រាប់​ជក់​ថ្នាំញៀន​ចំនួន​ ០១ដើម

៤.ប្រដាប់​ចូកថ្នាំញៀន​ចំនួន​ ០១

៥.ទូរស័ព្ទ​ចំនួន​ ០១គ្រឿង​ ម៉ាក​iPhone 11​ ពណ៌ខ្មៅ​

៦.ថង់សម្រាប់ច្រក​ថ្នាំញៀន​មួយចំនួន​

៧.ម៉ូតូ​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​ ២០២០ ឡេីងសេរី​ឆ្នាំ​២០២២​ ស្លាក​លេខ​ 1L-0025 ។

៨.កាបូបពណ៌ផ្កាឈូកសម្រាប់ដាក់គ្រឿងញៀន និងថង់ច្រកចំនួន ០១កាបូប។

...

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការនិតិវិធី ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print