តុលាការ​ឃុំ​ខ្លួន​ជនបរទេស​ពីរ​នាក់​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ជិត​៥គីឡូក្រាម​

ចែករំលែក៖

ភ្នំពេញ៖ តុលាការសម្រេចឃុំខ្លួនជនជាតិរ៉ូម៉ានីម្នាក់និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ ខែសីហា ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទកូកាអ៊ីនជិត៥គីឡូក្រាម ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ VARADI ADRIAN-CALIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូម៉ានី និងម្នាក់ទៀតឈ្មោះCHUKWUE MEKA អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

សមត្ថកិច្ច បន្តថា ពួកគេបានដឹកជញ្ជូនគ្រឿងញៀនពីប្រទេសប្រេស៊ីល ចូលមកកម្ពុជា តាមជើងយន្តហោះQR970 ៕

image image

ដោយ៖ ចេស្តា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print