ភ្នំពេញ÷នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំគណបក្សខណ្ឌសែនសុខ បានរៀបចំកិច្ចប្រជុំពិនិត្យសកម្មភាពការរងារ និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៤ និងលេីកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារបក្សប្រជាជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមលដ្ឋានខណ្ឌសែនសុខ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង អនុប្រធានក្រុមការងារគណបក្ស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ ប្រធានគណបក្សខណ្ឌសែនសុខ សមាជិគណៈកម្មាធិការគណបក្សខណ្ឌ ប្រធានក្រុមការងារចុះជួយសង្កាត់ ប្រធានបក្សសង្កាត់ ប្រធានសាខាបក្សភូមិទាំង៤៧ សរុបអ្នកចូលរួម៨៦រូប៕ដោយ÷ចន្ទ លីហ្សា