អគ្គនាយកស៊ីម៉ាក់​ អំពាវនាវជាថ្មី​ដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់​ឬបោសសម្អាត​ឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង​និងអ្នកដទៃ​ ក៏ដូចជាសន្តិសុខសង្គមជាតិ!!

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានឱ្យដឹងថា​ នៅថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ នៅប៉ុស្តិនគរបាលរដ្ឋបាលអូរស្មាច់​ កម្លាំងជំនាញអង្គភាពសុីម៉ាក់​ បានទៅទទួលយកគ្រាប់មីនតោនប្រភេទM6 ផលិតនៅសហរដ្ឋអាម៉េរិក​ ដែលតាមរបាយការណ៍មានអ្នកសារព័ត៌មាន​ បានទៅយកគ្រាប់មីននេះពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ដឹកយកមកដាក់លេីតុក្នុងប៉ុស្តប៉ូលីសតែម្តង!!

អគ្គនាយកស៊ីម៉ាក់​ បានបញ្ជាក់ថា​ បងប្អូនសារព័ត៌មានចូលរួមយ៉ាងសកម្មជួយវិស័យមីននេះសំខាន់ណាស់ក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​!! 

បន្ថែមពីនេះ​ លោក​ ហេង​ រតនា​ ក៏សូមអំពាវនាវជាថ្មី​ដល់ប្រជាពលរដ្ឋទាំងអស់”កុំប៉ះពាល់​ឬបោសសម្អាត​ឬលេីកដាក់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម​ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង​និងអ្នកដទៃ​ ក៏ដូចជាសន្តិសុខសង្គមជាតិ!! ។​ 

លោក​ ហេង​ រតនា​ បានគូសបញ្ជាក់ទៀត​ថា​ បច្ចុប្បន្ននេះមានកម្លាំងស្មគ្រ័ចិត្តអង្គភាពសុីម៉ាក់ជាង១មុឺននាក់ក្នុងទូទាំងប្រទេស​ និងកម្លាំងនគរបាលប៉ុស្តទាំងអស់​ ជាភ្នាក់ងារទទួលនិងផ្តល់ព័ត៌មានមកអង្គភាពសុីម៉ាក់ដេីម្បីចាត់បញ្ជូនអ្នកបច្ចេកទេសឆ្លេីយតបតាមសំណូមពរ!! ។

សូមរម្លឹកដែរថា​ កាលពីថ្ងៃទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ថ្មីៗនេះ​ “មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមមិនស្គាល់ម៉ាក នៅចំណុចចំការកៅស៊ូក្រុមហ៊ុនក្រែក ភូមិ១០.៨ ឃុំវាលម្លូរ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ”! បណ្ដាលឱ្យ​ជនរងគ្រោះជាកុមារា​ឈ្មោះ យាត សាលី ភេទប្រុសអាយុ១១ឆ្នាំ រងរបួសជាទម្ងន់ដោយសារយកគ្រាប់ទៅគប់លេងចំកណ្ដាលផ្លូវបណ្ដាលឲ្យផ្ទុះ​ ជះអំបែងមកលើខ្លួនឯង​។ 

ដូច្នេះ​បងប្អូនប្រជាពល​ ប្រទះឃេីញគ្រាប់មីនឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ សូមរាយការណ៍ជូនកម្លាំងនគរបាលឬកម្លាំងអង្គភាពសុីម៉ាក់​ ដេីម្បីបោសសម្អាតគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម​ទាំងនោះ ធានាសុខសុវត្ថិភាព៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print