ក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យព្រមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាង ៣៣៤០នាក់ ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ÷ ក្នុងបេសកកម្មពង្រឹងការងារព័ត៌មាននិងអ្នកនាំពាក្យ ជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងរយៈពេល១ឆ្នាំ២០២៤ កន្លងទៅនេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចុះទៅពង្រឹងសមត្ថភាពមន្រ្តីព័ត៌មាន និងអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៩លើក ដោយមានអ្នក ចូលរួមជាថ្នាក់ដឹកនាំខេត្ត មន្ត្រីទទួលបន្ទុកអ្នកនាំពាក្យខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣ ៣៤០នាក់។ ក្នុងនោះ រួមមាន៖ ខេត្តបន្ទាយមានជ័យ ស្វាយរៀង កណ្តាល កំពង់ចាម ពោធិ៍សាត់ បាត់ដំបង ព្រៃវែង កំពង់ស្ពឺ និងកំពង់ឆ្នាំង។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីពង្រឹងការយល់ដឹងពីការងារព័ត៌មាន និងនាំពាក្យ នៅក្នុងបរិបទ ដែលបណ្តាញសង្គមត្រូវបានមហាជនប្រើប្រាស់យ៉ាងទូលំ ទូលាយ ជាពិសេសការឆ្លើយតបដើម្បីបន្សាបព័ត៌មានមិនពិត បំផ្លើសបំភ្លៃ និងព័ត៌មានដែលមានចរិតញុះញង់នានា ឱ្យបានទាន់ពេលវេលា។ លើសពីនេះ ការងារបូរេសសកម្មដើម្បីនាំព័ត៌មានពិតជូនប្រជាពលរដ្ឋបានដឹងអំពីសមិទ្ធផល គោលនយោបាយ និងកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គឺជាកិច្ចការដ៏សំខាន់មួយទៀតរបស់ក្រុមការងារព័ត៌មាននិងនាំពាក្យនៅគ្រប់ក្រសួង ស្ថាប័ន និងរាជធានីខេត្តដែលត្រូវធ្វើជាប្រចាំដើម្បីបញ្ជ្រាបព័ត៌មានទាំងនោះដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

...

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តបេសកកម្មនេះពង្រឹងសមត្ថភាពក្រុមការងារព័ត៌មាននិងនាំពាក្យនៅគ្រប់ទិសទីដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាការពារសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print