ខេត្តព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ករណីក្មេងតូចម្តាយបង្កើតធ្វើបាប នគរបាលបានរកឃើញ និងកំពុងរកដំណោះស្រាយ ។
លោកស្នងការខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្មេងតូចនោះមានសុវត្ថិភាព លោកនឹងពិនិត្យគ្រប់ជ្រុងជ្រោយ ទាំងផ្លូវច្បាប់ និងមេត្តាធម៌រកដំណោះស្រាយដោយក្តីស្មោះត្រង់ ។
...
បន្ថែមពីនេះ លោកស្នងការ ក៏បាអំពាវនាវ និងស្នើសុំបងប្អូនឈប់ចែករំលែកវីដេអូម្តាយធ្វើបាបក្មេងដោយក្តីអនុគ្រោះ សូមជឿជាក់លើនគរបាលព្រៃវែង ៕
ដោយ៖តារា