សមត្ថកិច្ចបង្ក្រាបហាង មួយកន្លែងសង្ស័យលួចបង្កប់សេវាផ្លូវភេទ ឃាត់មនុស្សចំនួន១១នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃ​ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បានធ្វើការចុះត្រួតពិនិត្យ ក្នុងហាងយីហោ«ចែមុំបុកល្ហុង» ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលវេលាម៉ោង៧ យប់ ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០២៥ ដែលសង្ស័យលួចលាក់សេវាបម្រើផ្លូវទេទ និងកេងប្រវ័ញ្ចលើស្ត្រី-កុមារ។

លោក​ឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាន នាយកដ្ឋានការជួញដូរមនុស្សនិងការពារអានីតិជន បានប្រាប់ឱ្យដឹងថា ប្រតិបត្តិការនេះ បានសហការជាមួយនឹងកំលាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិថិជននៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញនិងនគរបាលមូលដ្ឋាម ដោយមានការសម្របសម្រួលពីលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ មានស្រោមអនាម័យមិនទាន់ប្រើចំនួន១និងសៀវភៅ និងឃាត់ខ្លួនមនុស្សចំនួន១១នាក់
១. ឈ្មោះ ឈាន ចន្ទថៃ ភេទស្រី អាយុ១៤ឆ្នាំ
២. ឈ្មោះ ប៉េង សុលី ភេទស្រី អាយុ១៤ឆ្នាំ
៣. ឈ្មោះ វណ្ណា ឆៃឡៃ ភេទស្រី អាយុ១៥ឆ្នាំ
៤. ឈ្មោះ ពិសី ប៉ុន្នា ភេទស្រី អាយុ១៦ឆ្នាំ
៥. ឈ្មោះ សួន ស្រីនាង ភេទស្រី អាយុ១៧ឆ្នាំ
៦. ឈ្មោះ ប៊ូ មី ភេទស្រី អាយុ២០ឆ្នាំ
៧. ឈ្មោះ យន ស្រីលឹម ភេទស្រី អាយុ២០ឆ្នាំ
៨. ឈ្មោះ យន លក្ខ ភេទស្រី អាយុ២០ឆ្នាំ
៩.ឈ្មោះ គង់ ចន្ថា ភេទស្រីឣាយុ២៨ឆ្នាំ
១០.ឈ្មោះជឹម លាងហេងភេទប្រុសឣាយុ៤៤ឆ្នាំ ជនជាតិខ្មែរ(ប្ដី ម្ចាស់ហាង)
១១.ឈ្មោះ ម៉ាក់ សុខមី ភេទស្រីឣាយុ៤២ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធម្ចាស់ហាង)

...

សមត្ថកិច្ចបានសួរនាំ រួចហើយបាននាំខ្លួនមនុស្សចំនួន១១នាក់ ប្រុសចំនួន១នាក់ស្រីចំនួន១០នាក់ ក្នុងចំណោម១១នាក់នោះអានីតិជនចំនួន៥ នាក់ ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីសាកសួរបំភ្លឺ និងចាត់ការ​តាម​និតិវិធី​បន្ត​៕ ដោយ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print