ភ្នំពេញ ៖ (៥) អត្រាសិស្សចូលរៀនកម្រិតអនុវិទ្យាល័យបានកើនឡើងចំនួន៤០% ពី១៧% ដល់៥៧% គឺមានចំនួនជាង៥សែននាក់ក្នុងឆ្នាំ២០១៨ (៦) អត្រា សិស្សចូលរៀនកម្រិតវិទ្យាល័យបានកើនឡើងចំនួន២០%ពី៧% ដល់២៧% គឺមានចំនួនជិត៣សែននាក់ក្នុងឆ្នាំ២០១៨ និង (៧) អត្រានិស្សិតចូលរៀន កម្រិតឧត្តមសិក្សាបានកើនឡើងចំនួន១៤%ពី១%ស្មើនឹង៩ពាន់នាក់ដល់ ១៥% ស្មើនឹងជាង២សែននាក់ក្នុងឆ្នាំ២០១៨។
ការកាត់បន្ថយភាពក្រីក្រ ៖ ការកាត់បន្ថយភាពក្រីក្រ តម្រូវឱ្យមាន វិធានការសមស្របទាំងឡាយដូចជា (ក) គោលនយោបាយហិរញ្ញវត្ថុ សាធារណៈ ដែលនឹងបង្កើនប្រាក់ចំណូល ក្នុងមធ្យោបាយដែលមានសមធម៌ និងប្រាក់ចំណូលតាមរយៈការចំណាយសាធារណៈដែលលម្អៀងទៅអ្នក ក្រ (ខ) រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង (គ) ការបង្កើត នឹងអនុវត្តន៍ គោលនយោបាយសមស្របសម្រាប់វិស័យនីមួយៗ រួមទាំងការបង្កើនការ វិនិយោគខាងសុខាភិបាល និងអប់រំ ការដោះស្រាយបញ្ហាយេនឌ័រ ការ អភិវឌ្ឍរបស់ជនជាតិដើមភាគតិច កំណែទម្រង់ដីធ្លី ការគ្រប់គ្រងធនធាន ជលផលប្រកបដោយចីរភាព និងកិច្ចការពារបរិស្ថាន។
ខ-កំណែទម្រង់វិស័យអប់រំ
ឆ្លើយតបនឹងបញ្ហាប្រឈមសកល ដែលរួមមាន ការប្រែប្រួលអាកាស-ធាតុ អំពើភេវរកម្ម ឆ្លងដែន ក៏ដូចជាការឈានមកដល់បដិវត្តឧស្សាហកម្ម ជំនាន់ទី៤ នៅខែកញ្ញា ឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡាបាន ដាក់ចេញនូវកំណែទម្រង់អប់រំ ដោយផ្តោតលើអាទិភាព៨ចំណុចក្នុង គោលដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក៏ដូចជាតម្រូវការធ្វើឱ្យគោល នយោបាយអប់រំឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ បន្ទាប់ពីបានធ្វើកំណែទម្រង់ការប្រឡងថ្នាក់ទី១២លើកទី១មក ក្នុងខែមីនា ឆ្នាំ២០១៥ ក្រសួងបានដាក់ចេញនូវ«ចក្ខុវិស័យកំណែទម្រង់អប់រំ» ដែលឈរលើសសរស្តម្ភ ៥ រួមមាន ៖ (១) ការអនុវត្តផែនការសកម្មភាពគោល នយោបាយគ្រូបង្រៀន (២) អធិការកិច្ចសាលារៀន (៣) ការវាយតម្លៃការ សិក្សារបស់សិស្ស (៤) ការពិនិត្យឡើងវិញកម្មវិធីសិក្សា និង (៥) កំណែ ទម្រង់ឧត្តមសិក្សា។
ជាការពិតណាស់ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការទទួលបានការអប់រំ សម្រាប់ទាំងអស់គ្នា ដែលអត្រានៃការសិក្សា កម្រិតបឋមសិក្សាស្មើនឹង៩៨ភាគរយ នៅឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹង ឆ្នាំ១៩៩៨ ដែលមានតែ៨៧ភាគរយប៉ុណ្ណោះ។ សមិទ្ធផលនេះអាចសម្រេច បាន លុះត្រាតែប្រទេសមានសន្តិភាព មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំខ្ពស់ ៧% និងបង្កើនការវិនិយោគក្នុងវិស័យអប់រំ។ ថវិកាអប់រំបានកើនឡើងជិត ៣ដងពី១៦ភាគរយនៃថវិកាចរន្តសរុប ឬប្រមាណ២៨២លានដុល្លារ ក្នុង ឆ្នាំ២០១៣ទៅដល់១៨% ឬប្រមាណ៨០០លានដុល្លារក្នុងឆ្នាំ២០១៨ ហើយ នឹងកើនឡើងដល់ជាង២០% នៅឆ្នាំ២០២០។ បន្ថែមពីនេះ កម្ពុជាទទួល បានថវិកាប្រមាណ៧០លានដុល្លារពីដៃគូអភិវឌ្ឍក្នុងមួយឆ្នាំ។
បញ្ហាប្រឈមចម្បងៗដែលប្រព័ន្ធអប់រំនៅកម្ពុជាកំពុងតែប្រឈមគឺ ៖ ធនធានមនុស្សខុសជំនាញពីតម្រូវការទីផ្សារ គុណភាពអប់រំនៅមានកម្រិត ទាប ការអនុវត្តកម្មវិធីសិក្សាស្ថិតក្រោមស្តង់ដា គុណភាពរបស់គ្រូបង្រៀន នៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅខ្វះខាត កង្វះការប្រើប្រាស់ សម្ភារ បច្ចេកវិទ្យាព័ត៌មាននិងមន្ទីរពិសោធន៍ក្នុងការបង្រៀននិងរៀន ទំនាក់ ទំនងរវាងគោលនយោបាយ ការបណ្តុះបណ្តាលគ្រូបង្រៀន សាលារៀន និងថ្នាក់រៀនស្ថិតនៅក្នុងសតវត្សរ៍ទី២០នៅឡើយ។
ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់កម្ពុជា ក្នុងការសម្រេចបាន នូវស្ថានភាពប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ ការដោះស្រាយបញ្ហាធនធានមនុស្សខុសជំនាញ និងការធ្វើពិពិធកម្មនៃ កំណើនឧស្សាហកម្ម ក្រសួងអប់រំបានចាប់ផ្តើមធ្វើកំណែទម្រង់វិស័យអប់រំដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាពនិងមូលដ្ឋានគ្រឹះជំនាញដល់ យុវវ័យ ដើម្បីឱ្យពួកគេអាចចាប់យកអនាគត និងដើម្បីឱ្យយុវជនជំនាន់ ក្រោយមានលក្ខណៈសម្បត្តិល្អ ទទួលបាននូវចំណេះដឹង ជំនាញទន់និង បំណិនជីវិត ការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍប្រកប ដោយចីរភាព ដើម្បីក្លាយជាពលរដ្ឋសកល ចេះឱ្យតម្លៃលើវប្បធម៌សម្បូរណ៍ បែប និងគោរពតម្លៃមនុស្ស និងធ្វើឱ្យពិភពលោកល្អប្រសើរជាងមុន។
ដើម្បីកែលម្អបន្ថែមទៀតនូវកំណែទម្រង់ការគ្រប់គ្រងអប់រំ ឆ្ពោះទៅ លើកកម្ពស់ភាពជា ពលរដ្ឋប្រកបដោយគុណភាពនៅកម្ពុជា កំណែទម្រង់ វិស័យអប់រំផ្តោតលើសមាសភាគទាំង៤នៃការគ្រប់គ្រងអប់រំដូចជា ៖ (១) កំណែទម្រង់ការគ្រប់គ្រងទូទៅនិងរដ្ឋបាល (២) ការគ្រប់គ្រងរដ្ឋបាល សិក្សា (៣) ការគ្រប់គ្រងហិរញ្ញវត្ថុ និង (៤) ការគ្រប់គ្រងធនធានមនុស្ស ក្នុងគោលដៅលើកកម្ពស់ភាពជាពលរដ្ឋប្រកបដោយគុណភាព សម្រាប់ សតវត្សរ៍ទី២១។
កំណែទម្រង់ការគ្រប់គ្រងអប់រំ រួមមាន សមាសភាគសំខាន់បួន ៖ (១) កំណែទម្រង់ការគ្រប់គ្រងទូទៅនិងគ្រប់គ្រងរដ្ឋបាល ៖ (i) គោល នយោបាយអប់រំនិងផែនការយុទ្ធសាស្ត្រ (ii) ការគ្រប់គ្រងតាមសាលារៀន (ii) ការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងសាលារៀន។
(២)កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលសិក្សា ៖ (i) ការបញ្ចូលការ អប់រំ ពលរដ្ឋប្រកប ដោយគុណភាពក្នុងកម្មវិធីសិក្សានិងសៀវភៅសិក្សា គោល (ii) ការកែលម្អការរៀននិងបង្រៀន ដោយផ្តោតលើវិធីសាស្ត្របង្រៀន (iii) ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស និងអធិការកិច្ចសាលារៀន។ (៣)កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុអប់រំ ៖ (1) ការវិភាជថវិកា ឆ្លើយតបទៅនឹងគោលនយោបាយអប់រំ (ii) ស្វ័យភាពហិរញ្ញវត្ថុ និង គណនេយ្យភាពសាលារៀន (ii) សវនកម្ម ថវិកាអប់រំ។
(៤) កំណែទម្រង់ការគ្រប់គ្រងបុគ្គលិក ៖ (i) ការបង្កើនគុណវុឌ្ឍគ្រូ ៕ នៅមានត
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន