ក្រុម Inter Milan បានយកឈ្នះលើក្រុម Fiorentina ក្នុងទឹកដីខ្លួនឯង ២-១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ជាមួយនឹងការតែតបាល់បញ្ចូលទីក្នុងតង់ទី២របស់ Marko Arnautovic ជួយឱ្យពួកគេកាន់តែកៀកក្នុងការប្រជែងក្រុមកំពូលតារាង Serie A របស់ Napoli ។
ជ័យជម្នះនេះគឺជាជោគជ័យមួយសម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ Inter Milan ដែលឥឡូវនេះមាន៥៤ពិន្ទុ និងបានកាត់បន្ថយគម្លាតជាមួយ Napoli ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។
Inter ធ្វើជាម្ចាស់ផ្ទះ Fiorentina ត្រឹមតែ៤ថ្ងៃបន្ទាប់ពីការប៉ះគ្នានៅ Serie A របស់ពួកគេ ដែលជាគម្លាតប្រកួតខ្លីបំផុតទីពីរក្នុងប្រវត្តិសាស្ត្រលីក។ ក្រុម Fiorentina បានបញ្ចប់ការទទួលជ័យជម្នះ ៣-០ លើ Inter ក្នុងការប្រកួតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលត្រូវបានផ្អាកនៅនាទីទី១៧ បន្ទាប់ពីខ្សែបម្រើ Edoardo Bove របស់ Fiorentina បានទទួលរងគាំងបេះដូង និងដួលនៅលើទីលាន។
Inter បានគ្រប់គ្រងការប្រកួតជាច្រើន ហើយបានបញ្ជូនបន្តទៅមុខមុនគេ ដោយបង្កើតឱកាសជាច្រើន ដោយ Carlos Augusto និង Lautaro Martinez ទាំង២នាក់បានស៊ុតចំគោលដៅក្នុងរយៈពេលប៉ុន្មាននាទីក្នុងតង់ទី១។
ខណៈពេលដែលការវាយលុករបស់ Inter បង្ហាញភាពពេញលេញ ក្រុមម្ចាស់ផ្ទះបាននាំមុខ១គ្រាប់មុននៅនាទីទី២៨ ដោយកីឡាករ Marin Pongracic។
ទោះបីជាមានការគ្រប់គ្រងបាល់បានច្រើនពីសំណាក់ក្រុមម្ចាស់ផ្ទះ Inter ក៏ដោយ ក៏ក្រុមភ្ញៀវអាចរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៤៤ ចុងតង់ទី១ពីការស៊ុតរបស់កីឡាករ Rolando Mandragora ពីការស៊ុតបាល់ប៉េណាល់ទី។
ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានបន្តដាក់សម្ពាធលើក្រុមភ្ញៀវ រហូតដល់ធ្លាយគ្រាប់បាល់១គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះដោយកីឡាករ Arnautovic នៅនាទីទី៥២។ ជ័យជម្នះនេះបានបន្តក្តីសង្ឃឹមសម្រាប់ Inter Milan ដែលប្រជែងពានរង្វាន់លីកកំពូលអ៊ីតាលីនៅរដូវកាលនេះ ៕ (រូបភាព ៖ BBC/Reuters)