ម្ចាស់ជើងឯកស្កុតឡេន Celtic នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Hibernian ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Scottish Cup រដូវកាលនេះ។
ក្រុម Hearts ដែលបានបន្តដោយការស៊ុតបាល់ប៉េណាល់ទីយកឈ្នះលើ St Mirren បានចាប់ឆ្នោតធ្វើជាម្ចាស់ផ្ទះទទួលក្រុម Dundee ខណៈដែល St Johnstone ប៉ហ Livingston ។
Queen’s Park បានទម្លាក់ Rangers ចេញពីការប្រកួតកាលពីថ្ងៃអាទិត្យ ហើយទទួលបានកៅអីមួយដែរ ដោយនឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Aberdeen សម្រាប់ប្រជែងពានរង្វាន់មួយនេះផងដែរ។
ការប្រកួតនឹងត្រូវលេងនៅចុងសប្ដាហ៍នៃថ្ងៃទី៨ ទី៩ខែមីនា។ ក្រុម Celtic កំពុងសម្លឹងរកការក្លាយជាជើងឯកពានរង្វាន់នេះ៣លើកជាប់គ្នា ហើយបានឈ្នះពានរង្វាន់នេះសរុប៦ដងចាប់តាំងពីជ័យជំនះរបស់ Hibernian ក្នុងឆ្នាំ២០១៦។
St Johnstone បានលើកពានចុងក្រោយក្នុងឆ្នាំ២០២១ដែលជាឆ្នាំដូចគ្នាដែលពួកគេបានផ្តួល Livingston ក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup។
Hearts បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រចំនួន៣លើក ចាប់តាំងពីបរាជ័យក្រោមថ្វីជើង Hibernian នៅឆ្នាំ២០១២ ខណៈដែលភាពជោគជ័យតែមួយគត់របស់ក្រុម Dundee បានកើតឡើងកាលពីឆ្នាំ១៩១០នៅពេលដែលពួកគេធ្លាប់ឈ្នះពានខាងលើម្តង។
ដោយឡែកក្រុម Queen’s Park ដែលជាប់ចំណាត់ថ្នាក់ទី៥ក្នុងការប្រកួត Championship ប្រហែលជាមិនបានឈ្នះការប្រកួតចាប់តាំងពីឆ្នាំ១៨៩៣ ប៉ុន្តែជាមួយនឹងភាពជោគជ័យចំនួន១០រដូវកាលចុងក្រោយ នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងលីកកំពូលស្កុតឡេននៅពីក្រោយ Celtic និង Rangers។ ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនៃ Scottish Cup៖
Livingston ប៉ះ St Johnstone
Celtic ប៉ះ Hibernian
Aberdeen ប៉ះ Queen’s Park
Hearts ប៉ះ Dundee ៕ (រូបភាព ៖ BBC)