ខេត្តតាកែវ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វេីការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅមូលដ្ឋានស្រុកបាទី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ ។
យោងតាមការបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ដោយបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៤និង១៥នាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស សហការជាមួយ អ.ហ ស្រុកព្រៃកប្បាស និងកម្លាំង អ.ហ ស្រុកបាទី ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្នងប្រលាយខាងលិចភូមិស្ថិតនៅភូមិយុថ្កាឃុំដូង ស្រុកបាទី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោៈ ឈួន វីរៈ ភេប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក រស់នៅភូមិយុថ្កា ឃុំដូង ស្រុកបាទី, ដកហូតវត្ថុតាងរួមមាន ១/ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ទម្ងន់ ១.៨៥ក្រាម (ថ្លឹងទាំងសំបកថង់) ២/ទូរសព្ទចំនួន០១គ្រឿង ។ ក្រោយស្ដាប់ចម្លើយបឋមជនសង្ស័យខាងលើ នៅវេលាម៉ោង ១៦និង១០នាទីបន្តឃាត់ខ្លួនបានជនសង្ស័យម្នាក់នាក់ទៀត ឈ្មោៈ អ៊ួន ភក្តី ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចវាស្រែខាងកើតភូមិស្ថិចនៅភូមិតានន ឃុំត្នោត ស្រុកបាទី។
ជាមួយគ្នានោះក៏មានការដកហូតវត្ថុតាង ៖ ១/ក្រាមសថ្លាចំនួន០១កញ្ចប់ទម្ងន់ ១០,៧៤ក្រាម (ថ្លឹងទាំងសំបកថង់) ២/ទូរសព្ទចំនួន០១គ្រឿង ៣/ដាវដែកចំនួន០១ដើម ៤/សម្ភារ:ចូកគ្រឿងញៀនចំនួន០១ ៥/ស្លាកលេខម៉ូតូចំនួន ០២សន្លឹក។
ក្រោយការឃាត់ខ្លួនជនសង្ស័យ ០២នាក់ រួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ