លោក ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យរបស់ក្រុមការងារទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យ(Wrap Up Meeting) របស់ក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីលោក ស្រ៊ុន សុខុម នាយកតំណាងសមាសភាគទី៤ (Component4) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សហភាពអឺរ៉ុប និងប្រធានមន្ទីរតាមបណ្តាខេត្តគោលដៅ។ 

លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបូកសរុបនេះផ្តោតសំខាន់លើ៖ ១)ពិនិត្យគម្រោង ដោយសង្ខេបគោលដៅ គោលបំណងរបស់គម្រោង រំលេចសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗ ។

ទី២) ប្រមូលមតិយោបល់ និងធាតុចូលរបស់ក្រុមការងារ ។

ទី៣)វិភាគសូចនាករសំខាន់ៗ ទី៤)បទពិសោធន៍សំខាន់ៗ ដែលទទួលបានក្រោយពីការអនុវត្តគម្រោងកន្លងមក ទី៥)ជំហានបន្ទាប់ និងគម្រោងអនាគត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print