ករណីអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ តាំងពីព្រលប់រហូតដល់ព្រឹកប្រលឹមមិនទាន់រលត់ ខណៈរោងចក្រចំនួន០២អាគារត្រូវបានឆេះស្ទេីរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ ករណីអគិ្គភ័យបានឆាបឆេះរោងចក្រកាត់ដេរ១កន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់កម្មករកម្មការនី រោងចក្រ និងអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី១២ ខែឆ្នាំដដែល នៅតែមិនទាន់រលត់ទៅវិញជាស្ថាពរ ។

គ្រោះអគ្គិភ័យបានកេីតឡេីង នៅលើផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាប់ផ្ដេីមឆាបឆេះតាំងពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ និងចាប់ផ្ដើមឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង រហូតរាលដាលដល់អគាររោងចក្រចំនួន០១អាគារទៀត សរុបត្រូវបានបំផ្លាញអស់ចំនួន០២អាគារ ប៉ុន្តែមូលហេតុផ្ដើមចេញពីអ្វីនោះ អាជា្ញធរមិនទាន់អាចបញ្ជាក់នោះឡេីយ ។
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ បានប្រាប់សារព័ត៌មានថា៖ ម៉ោងជាង៩យប់ អគ្គិភ័យបានបំផ្លាញអគាររោងចក្រចំនួន២ ស្ទើរទាំងស្រុងហើយ បើទោះសមត្ថកិច្ចគ្រប់អង្គភាពពាក់ព័ន្ធប្រើរថយន្តទឹកបាញ់ពន្លត់ជួយយ៉ាងណាក៍ដោយ ។ ហេីយរោងចក្រសម្លៀកបំពាក់នេះ មានថៅកែជាជនជាតិកូររ៉េ ដែលមានកម្មករធ្វើការប្រមាណ៤០០នាក់ ប៉ុន្តែមិនទាន់ដឹងថាមានអ្នកគ្រោះថ្នាក់ ឬមូលហេតុផ្ដើមចេញឱ្យមានអគ្គិភ័យនោះនៅឡើយទេ ខណៈសមត្ថកិច្ចបាននិងកំពុងញាប់ដៃញាប់ជើងបាញ់ទឹកពន្លត់។
ក្នុងប្រតិបត្តិការ នេះដែរ គេឃើញវត្តមានលោកស្រី គឹម ញឹប អភិបាល ខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់រោងចក្រកើតហេតុផងដែរ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print