រដ្ឋភិបាលទួរគីបង្ហាញការខឹងសម្បារយ៉ាងខ្លាំងក្រោយពេលដែលអាល្លឺម៉ង់ បានចោទប្រកាន់ប្រទេសនេះថា ជាអ្នកផ្តល់ជំនួយដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី និងអីរ៉ាក់ ហើយប្រទេសនេះទទួលបានផលប្រយោជន៍ជាច្រើនពីការទិញប្រេងនិងលក់អាវុធទៅឲ្យក្រុម IS ។
ក្រោយការចោទប្រកាន់នោះក្រសួងការបរទសទួរគី នៅថ្ងៃពុធទី១៧ ខែសីហា បានរិះគន់របាយការណ៍របស់ ប្រទេសអាល្លឺម៉ង់ ដែលបានចោទថា ទួរគីបានប្រែក្លាយជាទីតាំងសកម្មភាពកណ្តាលរបស់ឧទ្ទាមរដ្ឋអ៊ិស្លាម នៅតំបន់មជ្ឈិមបូព៌ា។ សារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា របាយការណ៍ដែលចេញផ្សាយដោយទូរទស្សន៍អាល្លឺម៉ង់ ARD បានបង្ហាញនូវឯកសាររដ្ឋាភិបាល ដែលនិយាយថា នយោបាយការបរទេសទំាងក្នុង និងក្រៅស្រុករបស់រដ្ឋាភិបាល ទីក្រុងអង់ការ៉ា ជានយោបាយដែលធ្វើតាមក្រុមរដ្ឋអ៊ិស្លាម ចាប់តំាងពីឆ្នាំ២០១១ មកម្លេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការបរទេសទួរគី បានទាមទារឲ្យអាជ្ញាធរអាល្លឺម៉ង់ ផ្តល់ការពន្យល់ណាមួយទៅលើការអះអាងនេះ ដោយពណ៌នាថា នេះជាការចោទប្រកាន់ថ្មីមួយ ដែលជាការប៉ុនប៉ងឲ្យប្រទេសទួរគី កាន់តែចុះខ្សោយ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ទួរគីបានចូលរួមប្រឆំាងនឹងភេរវកម្មគ្រប់ទម្រង់ទំាងអស់យ៉ាងស្មោះអស់ពីចិត្ត ហើយថា ខ្លួនរំពឹងថា ដៃគូ និងសម្ព័ន្ធមិត្តរបស់ខ្លួនដទៃទៀតនឹងធ្វើសកម្មភាពដូចគ្នានេះដែរ។ សូមជម្រាបផងដែរថា ការកើតឡើងភាពតានតឹងរបស់ទួរគី និងអាល្លឺម៉ង់នេះ គឺបន្ទាប់ពីទួរគី បានចាប់ផ្តើមបង្កើនការបង្ក្រាបទៅលើអ្នកដែលជាប់សង្ស័យថា ជាប់ទាក់ទងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥-១៦ ខែកក្កដា ។
កន្លងមកសារព័ត៌មាន Express របស់អង់គ្លេស នៅថ្ងៃទី១៧ ខែសីហា បានផ្សាយថា រដ្ឋាភិបាលអាល្លឺម៉ង់មានភស្តុតាងដែលអាចចោទប្រកាន់ប្រទេសទួរគីថា ជាអ្នកនៅពីក្រោយការជួយដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទសស៊ីរី និងអីរ៉ាក់។ ភស្តុតាងទាំងនោះកើតចេញពីគណបក្សប្រឆាំង Die Linke ផ្ញើទៅកាន់សភាអល្លឺម៉ង់។ នៅឯកសារនោះ ប្រធានាធិបតីទួរគីលោក អ៊ែដូហ្គាន មិនត្រឹមតែជួយដល់ក្រុម IS ប៉ូណ្ណោះទេគឺជួយដល់ក្រុមភេរវកម្ម ហាម៉ាស នៅប៉ាឡេស្ទីនទៀតផង ព្រមទាំងក្រុមបងប្អូនអ៊ិស្លាមនៅក្នុងប្រទេសអេហ្ស៊ីប។
នៅក្នុងរបាយការណ៍ខាងលើទួរគីបានក្លាយជាទីតាំងសម្រាប់ក្រុមអ៊ិស្លាម IS និងក្រុមភេរវកម្មដទៃទៀតធ្វើព្យុះភ្លៀងនៅតំបន់មជ្ឈឹមបូព៌ា។
នេះជាលើកទីមួយហើយដែលអាល្លឺម៉ង់ បានលើកឡើងពីទំនាក់ទំនងរវាងក្រុមភេរវកម្មនិងរដ្ឋាភិបាលប្រទេសទួរគី។ ការទម្លាយខាងលើបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីកាន់តែអាក្រក់ទៅ ក្រោយពេលដែលប្រឈមមុខតានតឹងដោយសារធ្វើរដ្ឋប្រហារមិនបានសម្រេចហើយអាល្លឺម៉ង់ក៏ទទួលរងការចោទប្រកាន់នៅពីក្រោយការធ្វើរដ្ឋប្រហារនោះដែរ។
ព័ត៌មានខាងលើរបស់អាល្លឺម៉ង់កើតឡើងក្រោយពេលដែលទួរគីបានបញ្ជូនជំនួយជាច្រើនទៅឲ្យក្រុម IS នៅក្នុងប្រទេសស៊ីរី។ ជារឿងមិនគួរឲ្យជឿងទួរគីបានបញ្ជូនរថយន្តរហូតដល់ទៅជាង១ពាន់គ្រឿងដឹកសម្ភារៈសុខាភិបាល ស្បៀងអាហារ ទៅជួយដល់កក្រុមភេរវកម្ម ក្រោយពេលក្រុមនេះរងការវាយប្រហារយ៉ាងខ្លាំងពីលោកខាងលិច។
សារព័ត៌ Fars News កាលពីថ្ងៃទី១៤ ខែសីហា បានដកស្រងប្រភពព័ត៌មានពីកម្លាំងយោធាឲ្យដឹងថា រថយន្តជាង១ពាន់គ្រឿងដឹកស្បៀងអាហារ ថ្នាំពេទ្យ ឆ្លងព្រំដែនទួរគី ចូលទៅកាន់តំបន់ភាគខាងជើងស៊ីរី ដើម្បីជួយដល់ក្រុមភេរវកម្ម IS ។
ប្រភពព័ត៌មានពីយោធាទួរគីបានឲ្យដឹងថា «យ៉ាងហោចណាសក៏មានរថយន្តជាង១ពាន់គ្រឿង តូចធំ ដឹកសម្ភារៈសុខាភិបាលនិងស្បៀងអាហារ ដល់ក្រុមភេរវកម្ម IS ។ រថយន្តដឹកទំនិញទាំងនោះបានឆ្លងចូលព្រំដែន Bab al Hawa ខេត្តIdlib »។ រយន្តដឹកទំនិញទៅឲ្យក្រុមភេរវកម្មនោះទទួលបានការការពារពីកម្លាំងទាហ៊ានទួរគី និងខ្មាន់កាំភ្លើងក្រុម IS។ ទួរគីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលគាំទ្រដល់ក្រុមភេរវកម្មដែលកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសសីរី ដែលមានក្រុម IS ជាដើម។
ប្រភពព័ត៌មានពីកម្លាំងយោធាទួរគីបញ្ចាក់ថា រដ្ឋាភិបាលទីក្រុងអែនការ៉ា បានខិតខំហ្វឹកហាត់និងផ្តល់អាវុធទៅឲ្យក្រុមភេរវកម្ម ដើម្បីអាចរក្សាភាពស្ថិតស្ថេររបស់ក្រុមនេះ។
កន្លងមកទួរគីទទួលរងការចោទប្រកាន់ថា ជាប្រទេសគាំទ្រដល់ក្រុមភេរវកម្ម ហើយជាជាប្រទេសទិញប្រេងពីក្រុង IS ផងដែរ។ កន្លងមកក្រុម S រកប្រាក់ចំណូលបានច្រើនដោយសារតែការលក់ប្រេងទៅឲ្យប្រទេសស៊ីរី ប៉ុន្តែក្រោយមកត្រូវបានកាត់ផ្តាច់ ធ្វើឲ្យក្រុម IS បាត់បង់ប្រភពចំណូលដ៏សំខាន់បំផុតរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី