គំនរសំរាមតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញទុកលំអនាពេលរាត្រី

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជ ធានីភ្នំពេញនិយាយថាក្លិនដ៏ស្អុយនៃសំរាមគរនៅលើចិញ្ចើមផ្លូវនាពេលរាត្រីស្ទើរតែគ្រប់ទីកន្លែងកន្លុកកន្លៀតនៅតាមដងផ្លូវនានាជាច្រើនក្នុងរាជធានីភ្នំពេញ ។ វាក៏ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ពិតជាធ្វើ ឲ្យបាត់បង់សណ្តាប់ធ្នាប់នៃសង្គមយ៉ាង ខ្លាំងសព្វថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះវាបង្កឲ្យ មានផលប៉ះពាល់យ៉ាងច្រើនចំពោះបរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋពិសេសគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវ ដង្ហើមចំពោះកុមារតូចៗតែម្តង ។ នៅតាម ដងផ្លូវពោរពេញទៅដោយសំរាមនេះមាននៅចំណុចផ្លូវម៉ៅសេទុងស្ថិតក្នុងខណ្ឌ ទួលគោក ម្តុំស្ពានអាកាស៥មករា ម្តុំផ្សារ នាគមាសនិងផ្សារដើមគ ។

ប្រជាពលរដ្ឋបាននិយាយទៀតថា បញ្ហានេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អនាម័យបរិស្ថានរបស់ទីក្រុង។ ជាងនេះ ទៅទៀតក្លិនដ៏ស្អុយទាំងនេះវាប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងកុមារតូចៗប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណភាពទីក្រុងស្អាតរបស់យើងដែលជាបេះ ដូងរបស់ប្រទេសកម្ពុជានិងប្រាសចាកពីពាក្យស្លោកមួយឃ្លាដែលពោលថា “ទីក្រុង ស្អាត រមណីយដ្ឋានស្អាត សេវាល្អ ” ។ ដូច្នេះអាជ្ញាធរគួរតែមានវិធានការច្បាស់ មួយចំពោះប្រជាពលរដ្ឋមួយចំនួនតូចដែលតែងតែបោះសំរាមពាសវាលពាសកាលមិនគិតធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាច្រើន ហើយគួរតែប្រាប់ឬឲ្យពួកគាត់ទាំងនោះ មកធ្វើកិច្ចសន្យាដើម្បីចូលរួមកាត់បន្ថយនៃបញ្ហាសំរាមនេះ ។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់ ក្រុមហ៊ុនស៊ិនទ្រីសាជាថ្មីមេត្តាជួយពន្លឿនឱ្យរថយន្តដឹកសំរាមទៅយកសំរាមកុំឱ្យ ខកខាន ព្រោះពួកគាត់ពិបាកក្នុងការរស់នៅយ៉ាងខ្លាំងនិងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធពិសេសលោកអភិបាលរាជធានី ភ្នំពេញមេត្តាគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋផង ព្រោះក្លិនស្អុយដែលចេញពី គំនរសំរាមទាំងនេះកំពុងតែគំរាមកំហែង ដល់សុខភាពពួកគាត់យ៉ាងខ្លាំងហើយបញ្ហាសំរាមនេះមិនគ្រាន់តែប៉ះពាល់ដល់ភ្ញៀវទេសចរនិងបរិស្ថានប៉ុណ្ណោះទេវាក៏ជាឃាតកលាក់មុខក្នុងការសម្លាប់ពលរដ្ឋបើមិនមានការរៀបចំទុកដាក់ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវនោះទេ៕

image3 image5 image1 image6 image4

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print