ចិនកាត់បន្ថយសកម្មភាពហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង

ចែករំលែក៖

ឧប្បត្តហេតុដែលបានកើតឡើងនៅលើក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានធ្វើឲ្យចិនត្រូវតែកាត់បន្ថយសកម្មភាពហោះហើររបស់ក្រុមហ៊ុននេះ។

កន្លងមកយន្តហោះមួយគ្រឿងរបស់កូរ៉េខាងជើងត្រូវចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានប្រទេសចិនកាលពីខែមុន  ក្រោយពេលគេរកឃើញមានផ្សែងចេញពីម៉ាស៊ីន។

ទីបញ្ជាការហោះហើរក្នុងស្រុករបស់ចិនកាលពីថ្ងៃទី១៧ ខែសីហា បានបញ្ចាក់ថា ចិនបានកាត់បន្ថយការហោះហើររបស់ក្រុមហ៊ុនកូរ៉េខាងជើងដោយសារតែយន្តហោះរបស់កូរ៉េខាងជើងមានសភាពចាស់មិនអាចធានាដល់សុវត្ថភាពអ្នកដំណើរ។

ទទឹមនឹងនោះចិនក៏បានអំពាវនាវដល់ក្រុមហ៊ុន Koryo របស់កូរ៉េខាងជើងត្រូវតែធ្វើការហ្វឹកហ្វាត់ដោះស្រាយស្ថានភាពពេលមានហេតុការអាក្រក់កើតឡើងនៅលើយន្តហោះ ក៏ដូចជាជុសជុលយន្តហោះឲ្យមានភាពប្រសើរជាងនេះ។

ការសម្រេចខាងលើរបស់ចិន គឺជាឧប្បស័គ្គយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនកូរ៉េខាងជើង ដោយភាគច្រើនក្រុមហ៊ុននេះមានជើងហោះហើរនៅក្រៅប្រទេស តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print