ម៉ូតូ៣គ្រឿងបុកគ្នាបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូ៣គ្រឿងបុកបន្តកន្ទុយជាបន្តបន្ទាប់បណ្ដាលឲ្យម៉ូតូរងរបួសធ្ងន់ស្រាល៥នាក់ ។

ហេតុការណ៍នេះបានកើតឡើងម៉ោង១១និង ៥០នាទី យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទល់មុខវត្តនន្ទមុនី ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់បើកម៉ូតូធំម៉ាកXR ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវលេខ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូម៉ាកហុងដា ប៊ិត ពណ៌ស ដែលជិះដោយបុរសពីរនាក់បណ្ដាលឲ្យម៉ូតូ ជ្រុលទៅបុកម៉ូតូម៉ាកហុងដា ADV ពណ៌ស លាយខ្មៅជិះដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្ស២នាក់ក្នុងនោះមានស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកតាមម៉ូតូកង់បី និងដឹកតាមរថយន្ត សាមុយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print