ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​៖​ មិនមានករណីអគ្គីភ័យផ្សារណាត់បាត់ដំបងនោះទេ​ គឺរូបភាពចាស់មកផ្សព្វផ្សាយ​ នាំបង្កឱ្យមានការភាន់ច្រឡំ​ ពីមជ្ឈដ្ឋានមហាជន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានចេញសេចក្តីបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ មានកិត្តិយសសូម​គោរពជម្រាបជូន​ សាធារណជនអ្នកប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា​ នៅថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២​០២៥​ មានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយដោយលេីកឡេីងថា​ ផ្សារណាត់បាត់ដំបងកំពុងឆេះ​ដោយយករូបភាពចាស់មកផ្សព្វផ្សាយ​ នាំបង្កឱ្យមានការភាន់ច្រឡំ​ ពីមជ្ឈដ្ឋានមហាជនខ្លះដែលមិន​បានដឹងរឿង​ ដែលការពិតជាក់​ស្តែងមិនមានករណីនេះកេីតឡេីង​នោះទេនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០​២៥​នេះ។

ឃេីញការផ្សព្វផ្សាយបែបនេះលោកឧត្តមសេនីយ៍ទោ​ដាញ់​ អេង​ប៊ុន​ចាន់​ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានស្នេីឱ្យម្ចាស់គណនីខាងលេី​ បញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលមានចេតនាបំ​ពុលបរិយាកាសសង្គ​ម​ ហេីយ​ស្នេីដល់អ្នកប្រេីប្រាស់បណ្តាញសង្គមកុំបន្តការចែក​ចាយនូវព័ត៌​មានមិនពិតនេះតទៅទៀត។

...

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​ អ្នកប្រេី​ប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print