បដារំលេចការឈ្នះ Ballon d’Or របស់ Rodri បែបឌឺដងឱ្យ Vinicius Jr

ចែករំលែក៖

ខ្សែប្រយុទ្ធ Vinicius Jr របស់ក្រុម Real Madrid បាននិយាយថា ការបង្ហាញផ្ទាំងបដាដែលរំលេចការឈ្នះ Ballon d’Or របស់ Rodri បែបឌឺដងមុនពេលការប្រកួតនៅទឹកដី Manchester City បានជំរុញទឹកចិត្តគាត់ឱ្យឈ្នះវគ្គ Play-off ជើងទី១នៃពានរង្វាន់ ពាន Champions League។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Rodri ទទួលបានកិត្តិយសដ៏ថ្លៃថ្លានៅចំពោះមុខខ្សែបម្រើស្លាបប្រេស៊ីលកាលពីខែតុលាឆ្នាំមុន ដោយក្រុម Real Madrid បានធ្វើពហិការក្នុងពិធីប្រគល់រង្វាន់ Ballon d’Or នៅទីក្រុងប៉ារីស ដោយសារតែពួកគេមានអារម្មណ៍ថា កីឡាកររបស់ពួកគេ (Vinicius Jr) សមនឹងទទួលបានពានរង្វាន់នេះ។

បដាដ៏ធំដែលបង្ហាញដោយអ្នកគាំទ្ររបស់ Man City កាលពីយប់ថ្ងៃអង្គារនៅកីឡដ្ឋាន Etihad បានបង្ហាញ Rodri ថើប Ballon d’Or ជាមួយនឹងពាក្យថា “Stop crying your heart out” ដែលមានន័យប្រហាក់ប្រហែលថា “ឈប់បន្តយំយូរទៀតទៅ”។ ទោះបីយ៉ាងខ្សែប្រយុទ្ធ Vinicius Jr ដែលអ្នកគាំទ្រឌឺដងនោះ បានឈ្នះពានរង្វាន់ជាកីឡាករឆ្នើមប្រចាំការប្រកួតនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់ចុងក្រោយរបស់ Jude Bellingham បានធានាថា នេះគឺជាជោគជ័យរបស់ Real Madrid ដែលកំពុងអបអរពេញម៉ោង ខណៈដែលពួកគេបានឈ្នះ ៣-២។

Vinicius Jr បានប្រាប់ Movistar ថា “ខ្ញុំបានឃើញបដា! នៅពេលណាដែលអ្នកគាំទ្រប្រឆាំងធ្វើរឿងបែបនេះ ពួកគេផ្តល់ឱ្យខ្ញុំនូវកម្លាំងបន្ថែមទៀតដើម្បីមានការប្រកួតដ៏អស្ចារ្យ ហើយនៅទីនេះខ្ញុំបានធ្វើវា”។

Vinicius Jr បានបន្ថែមថា “ពួកគេដឹងពីប្រវត្តិសាស្រ្តរបស់យើង អ្វីគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងការប្រកួតនេះ។ វាជាលើកទី៥ហើយដែលយើងមកទីនេះ វាតែងតែត្រជាក់ខ្លាំង ប៉ុន្តែលើកនេះយើងបានឈ្នះ ហើយយើងត្រូវបន្តរឿងនេះ”។

នេះជារដូវកាលទី៤ជាប់ៗគ្នា ហើយជាលើកទី៥ក្នុងចំណោមប្រាំមួយក្រុម ដែលក្រុមទាំង២បានជួបគ្នាក្នុងវគ្គជម្រុះនៃការប្រកួត។

Real Madrid បានឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី នៅពេលដែលគូទាំង២ប៉ះគ្នាក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន ហើយក្រុមរបស់លោក Carlo Ancelotti បានបន្តឈ្នះពាន Champions League ជាលើកទី១៥របស់ខ្លួន។

...

គួរបញ្ជាក់ថា ក្រុមទាំង២ត្រូវជួបគ្នានៅទីក្រុង Madrid ក្នុងការប្រកួតជើងទី២នៅថ្ងៃពុធខាងមុខ។ ពេលនេះក្រុមដែលកំពុងមានប្រៀបគឺ Real Madrid ដែលបានយកឈ្នះ Man City ក្នុងជើងទី១រួចហើយ ខណៈក្រុមដែលឈ្នះវគ្គ Playoff នឹងកក់កៅអីទៅកាន់វគ្គ១៦ក្រុមបន្តទៀត ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print