ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ បង្រៀន (ii) ការងារ វិក្រឹត្យការគ្រូបង្រៀន និង (ii) ការវាយតម្លៃការបំពេញ ការងាររបស់គ្រូបង្រៀន។

គោលបំណងនៃកំណែទម្រង់ការគ្រប់គ្រងអប់រំ គឺអភិវឌ្ឍសិស្ស ប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

(១) ភាពជាពលរដ្ឋកម្ពុជាប្រកបដោយគុណភាព ៖ (i) ផ្នែកសេដ្ឋ កិច្ច (ក) ចំណេះដឹងនិងជំនាញរឹង (ខ) ជំនាញទន់និងបំណិនជីវិត (ii) សង្គម-នយោបាយ (ក) ការគោរពច្បាប់និងសណ្តាប់ធ្នាប់សង្គម (ខ) ការ អភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព (គ) ការចូលរួមក្នុង សកម្មភាពនយោបាយ

(២) ភាពជាពលរដ្ឋសកលប្រកបដោយគុណភាព ៖ (i) ផ្នែកសេដ្ឋ កិច្ច (ក) ការយល់ដឹងពីបញ្ហាសកលលោក (ខ) ការគោរពចំពោះ ភាព ខុសគ្នានិងតម្លៃមនុស្ស (ii) ផ្នែកសង្គម-នយោបាយ (ក) ការធ្វើឱ្យពិភព លោកប្រសើរជាងមុន (ខ) ការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

ក្នុងវិស័យអប់រំ កម្ពុជាផ្តល់អាទិភាពទៅលើអនុវិស័យដូចតទៅ ៖ ការយកចិត្តទុកដាក់ដល់ការអប់រំកុមារតូច ៖ ការអប់រំកុមារតូចផ្តល់ នូវមូលដ្ឋានគ្រឹះ ទាំងចំណេះដឹងនិងកាយសម្បទា ការរៀនសូត្រពេញមួយ ជីវិត និងជំនាញក្នុងសតវត្សទី២១ ដូចជាការគិតត្រិះរិះ ការដោះស្រាយ បញ្ហា ដែលនឹងត្រូវបានអភិវឌ្ឍនៅតាមក្រោយ។

ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន ៖ គ្រូបង្រៀននឹងមានសមត្ថភាព ៖ វិជ្ជាជីវៈ ការលើកទឹកចិត្ត និងការគាំទ្រ ព្រមទាំងត្រូវបានបំពាក់បំប៉នដោយ ចំណេះគ្រប់គ្រាន់ ក៏ដូចជាជំនាញគរុកោសល្យ និងមានចំណង់ចំណូល ចិត្តក្នុងការបង្រៀននិងទឹកចិត្តស្រលាញ់សិស្សានុសិស្ស។ ស្ថានភាពនៃ វិជ្ជាជីវៈជាគ្រូបង្រៀននឹងត្រូវបានលើកកម្ពស់ ដូច្នេះវាអាចទាក់ទាញ និង រក្សាបាននូវធនធានមនុស្សដែលមានសមត្ថភាពនិងមានការលើកទឹកចិត្ត ខ្ពស់។ គ្រូបង្រៀននឹងក្លាយជាអ្នកសម្របសម្រួលក្នុងការរៀនសូត្រ ដែលបង្កើតឱកាសរៀនសូត្រសម្រាប់មនុស្សគ្រប់រូបតាមរយៈការប្រើវិធីសាស្ត្រ បង្រៀនតាមបែបអន្តរកម្ម និងតាមបែបសហការ។ មជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគចំនួនពីរត្រូវបានដំឡើងទៅជាវិទ្យាស្ថានគរុកោសល្យ បង្កើនគុណវុឌ្ឍគ្រូបង្រៀន។ ដើម្បីធ្វើការ

ការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងតាមសាលារៀន ៖ សាលារៀន ត្រូវមានស្វ័យភាព និងទទួលខុសត្រូវចំពោះលទ្ធផលនៃការសិក្សាប្រកប ដោយគុណភាពខ្ពស់សម្រាប់ទាំងអស់គ្នា។ សាលារៀននឹងត្រូវមានគ្រូបង្រៀន មានសមត្ថភាព និងមានការលើកទឹកចិត្តសាលារៀន និងដឹកនាំដោយអ្នក ដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងមានបរិស្ថានបង្រៀន និង ការបង្រៀនដែលមានគុណភាពខ្ពស់ សុវត្ថិភាព ផាសុកភាព ឆ្លើយតបនឹង យេនឌ័រ បរិយាបន្ន និងបំពាក់បរិក្ខារបច្ចេកវិទ្យា។ បន្ទប់រៀននៅកម្ពុជានឹង ត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ និងបំពាក់ទៅដោយធនធានអប់រំនិងបច្ចេកវិទ្យា ហើយផ្តល់នូវបរិយាកាសសិក្សា ដែលមានការរៀបចំប្រកបដោយសុវត្ថិភាព និងអំណោយផលសម្រាប់ទាំងអស់គ្នា។

ការយកចិត្តទុកដាក់លើកត្តាសមធម៌ ៖ ក្រសួងអប់រំបានបញ្ចូល សាលារៀនពីរភាសាសហគមន៍ សម្រាប់កុមារជនជាតិដើមភាគតិចចំនួន ៧០ទៅជាសាលារៀនសាធារណៈ ដើម្បីទទួលបានថវិកាបន្ថែម និងផ្តល់ អាហារូបករណ៍ដល់សិស្សក្រីក្រជាង១ម៉ឺននាក់ ដើម្បីឱ្យពួកគេអាចទៅ សាលារៀន។

ការយកចិត្តទុកដាក់លើការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៖ ក្រសួងនឹងបន្តបណ្តុះបណ្តាលគ្រូបង្រៀនមុខ វិជ្ជាវិទ្យាសាស្ត្រស្តីពីការប្រើប្រាស់បច្ចេកវិទ្យា និងមន្ទីរពិសោធន៍សម្រាប់ ការបង្រៀននិងរៀន។ ស្របជាមួយនឹងការបង្រៀនសិស្សឱ្យអនុវត្តចំណេះ ដឹង ផ្នែកវិទ្យាសាស្ត្ររបស់ពួកគេ។

ការយកចិត្តទុកដាក់លើការផ្តល់ជំនាញទន់និងសហគ្រិនភាព ៖

ជំនាញទន់អាចនឹងត្រូវ បានបង្រៀនដោយធ្វើការកែលម្អវិធីសាស្ត្របង្រៀន និងការអប់រំសហគ្រិនភាពនឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីសិក្សាដើម្បីយុវជន ឱ្យបង្កើតការងារដោយខ្លួនឯង។

ការយកចិត្តទុកដាក់លើការអប់រំភាពជាពលរដ្ឋប្រកបដោយគុណភាព សម្រាប់ប្រទេសជាតិ និងសកល ៖ ក្រសួងកំពុងដាក់បញ្ចូលតម្លៃសីលធម៌ ល្អ គុណតម្លៃជាតិ ភាពជាពលរដ្ឋសកល ទៅក្នុងកម្មវិធីសិក្សានិងថ្នាក់ រៀន និងការផ្តល់ប្រឹក្សាអាជីព។

ការយកចិត្តទុកដាក់លើតម្រូវការរបស់សិស្ស៖ ក្រសួងលើកទឹកចិត្ត ដល់សិស្ស និស្សិតឱ្យបង្កើតក្លឹបសិក្សា ដើម្បីសិក្សានិងរៀនពីគ្នាទៅវិញ ទៅមក។

ការយកចិត្តទុកដាក់លើការសិក្សាពេញមួយជីវិតនិងយុវជន ៖ ក្រសួង បន្តយុទ្ធនាការអក្ខរកម្មនិងការរៀនតាមបែបអេឡិចត្រូនិចសម្រាប់យុវវ័យ និងមនុស្សពេញវ័យនៅក្រៅសាលារៀន។

ការយកចិត្តទុកដាក់លើកុមារក្រៅសាលា ៖ ក្រសួងបន្តផ្តល់នូវកម្ម វិធីសិក្សាពន្លឿន និងកម្មវិធីស្ពានចម្លងសម្រាប់កុមារលើសអាយុ កម្មវិធី ចូលរៀនឡើងវិញ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រៅ សាលា។

ការយកចិត្តទុកដាក់លើសុខភាពសិក្សា ៖ ក្រសួងបន្តកសាងបង្គន់ និងសម្ភារអនាម័យនៅតាមសាលារៀន។ ការយកចិត្តទុកដាក់លើសិស្សដែលមានតម្រូវការពិសេស ៖ ក្រសួង បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសសម្រាប់សិស្សគ ថ្លង់ និងពិការភ្នែក ហើយក្រសួង បានទទួលយកការងារនេះបន្ត ដែលកន្លងមកបានអនុវត្ត ដោយអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងបានដាក់បញ្ចូលនូវសេចក្តី ត្រូវ ការពិសេសទៅក្នុងការគំរូប្លង់សាលារៀន។

...

ការយកចិត្តទុកដាក់លើការត្រួតពិនិត្យនិងវាយតម្លៃ ៖ ក្រសួងត្រូវពិនិត្យឡើងវិញនូវការប្រមូលទិន្នន័យឱ្យស្របនឹងគោលដៅអភិវឌ្ឍដោយ ចីរភាព កសាងសមត្ថភាពសាលារៀនដើម្បីផ្តល់ទិន្នន័យទាន់ពេលវេលា និងមានភាពពាក់ព័ន្ធ។ការយកចិត្តទុកដាក់លើសាលារៀនជំនាន់ថ្មី ៖ ក្រសួងបានបង្កើត សាលារៀនជំនាន់ថ្មីប្រមាណជា១០កន្លែង ដើម្បីសាកល្បងកំណែទម្រង់ ការអប់រំទូលំទូលាយរបស់យើង។ គុណភាពអប់រំនៅសាលារៀនជំនាន់ថ្មី មានភាពល្អប្រសើរជាងមុន ហើយសិស្សានុសិស្សត្រូវបានបំពាក់ដោយ ជំនាញរឹងនិងជំនាញទន់ ជាពិសេស គំនិតផ្តួចផ្តើមថ្មី ការគិតត្រិះរិះ និង ការដោះស្រាយបញ្ហា។ សាលារៀនចំនួន១៥០បន្ថែមទៀតត្រូវបានជ្រើស រើស ដើម្បីបង្កើតសាលារៀនគំរូប្រភេទទីពីរ៕ (នៅមានត)ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print