ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមដំណើរការផលិតទូរស័ព្ទរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

huawei-logo

ក្រុមហ៊ុនទូរស័ព្ទដ៏ធំជាងគេបំផុតទី៣ របស់ពិភពលោក Huawei នឹងចាប់ផ្តើម ផលិតទូរសព្ទរបស់ខ្លួននៅក្នុងប្រទេស ឥណ្ឌានាពេលឆាប់ៗនេះ ហើយសម្រាប់ ព័ត៌មានលម្អិតនៃការផលិតនេះនឹងត្រូវ បានបញ្ជាក់ប្រហែលជាមួយខែទៀត។

លោក Peter Zhai ប្រធានក្រុមហ៊ុន ពាណិជ្ជាកម្ម Huawei នៅប្រទេសឥណ្ឌាបានមានប្រសាសន៍នៅពេលដាក់ចេញនូវទូរស័ព្ទប្រភេទ Huawei P9 ថា ពេលនេះ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសម្រាប់ ផលិតនៅទីនោះហើយ។ ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះយើងនឹងប្រកាសពីគម្រោង ផលិតរបស់យើងពោលគឺប្រហែលជា ចន្លោះមួយខែ។ ក្រុមហ៊ុននេះបានរំពឹងថា ឥណ្ឌានឹង ក្លាយជាទីផ្សារទូរស័ព្ទធំជាងគេទី២របស់យើងបន្ទាប់ពីប្រទេសចិន។

លោក Zhai បានមានប្រសាសន៍ទៀត ថា ក្នុងនាមជាក្រុមហ៊ុនដែលមានម៉ាកអន្តរជាតិនេះយើងកំពុងតែចាប់អារម្មណ៍ទៅលើការអភិវឌ្ឍពាណិជ្ជកម្មរបស់យើងនៅក្នុងប្រទេសឥណ្ឌានាពេលដ៏ត្រឹមត្រូវនេះ។ ឥណ្ឌានឹងក្លាយជាទីផ្សារទូរស័ព្ទធំជាងគេទី២របស់យើងបន្ទាប់ពីប្រទេសចិន។ ក្រុមហ៊ុននឹងបង្កើនវត្តមានហាងលក់ប្រហែលជា៥០.០០០កន្លែងត្រឹមចុងឆ្នាំនេះដែលឥឡូវនេះមានប្រហែលជា១២.០០០ កន្លែង។

ក្រុមហ៊ុនបានចាប់ផ្តើមលក់ទូរស័ព្ទរបស់ខ្លួននៅប្រទេសនេះចាប់តាំងពី១៦ឆ្នាំមុន ហើយបានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជ្រាវនៅក្នុង Bengaluru កាលពី ឆ្នាំ១៩៩៩។

ក្រុមហ៊ុនបានលក់ទូរស័ព្ទក្រោមឈ្មោះចំនួន២គឺHuawei និង Honor។ ក្រុមហ៊ុនបានដាក់ចេញនូវឈ្មោះទូរស័ព្ទថ្មី Huawei នៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីចន្លោះ ប្រហែលជា៣ឆ្នាំ៕

huawei200

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print